កីឡាអន្តរជាតិ
អន្តរជាតិ
Nations League៖ Ronaldo ស៊ុត​៣​គ្រាប់​ជួយ​ព័រ​ទុយ​ហ្គា​ល់​ឈ្នះ​ស្វី​ស ៣-១ ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​
06, Jun 2019 , 9:34 am        
រូបភាព
Cristiano Ronaldo នៅតែ​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន​តាម​រយៈ​ការ​ស៊ុត​ប​ញ្ជូ​ល​ទី​៣​គ្រាប់​ម្នាក់ឯង (hat-trick) ដើម្បី​ជួយ​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ UEFA Nations League ក្រោយ​ឈ្នះ​ស្វី​ស ៣-១​។​


 
​ក្នុងជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​កីឡដ្ឋាន Estadio do Dragao នៅ​ថ្ងៃទី​៥ ខែមិថុនា ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Juventus បាន​ជួយ​ម្ចាស់ផ្ទះ​ព័រ​ទុយ​ហ្គា​ល់​នាំមុខ​ភ្ញៀវ​១​គ្រាប់​មុន​ដោយ​ការទា​ត់បាល់​ពិន័យ (free kick) ដ៏​អស្ចារ្យ​នៅ​២៥​នាទី​ដំបូង​នៃ​វគ្គ​ទី​១​។​
 
​ខ្សែបម្រើ Ricardo Rodriguez ជា​អ្នករក​គ្រាប់​បាល់​តាម​ស្មើ​ឲ្យ​ស្វី​ស​វិញ​នៅ​វគ្គ​ទី​២​នាទី​៥៧ មុន Ronaldo បន្ថែម​២​គ្រាប់​នៅ​នាទី​៨៨​និង​៩០ ដើម្បី​ជួយ​ព័រ​ទុយ​ហ្គា​ល់​ឈ្នះ​ស្វី​ស ៣-១​។​



​ជ័យ​ជ​ន្នះ​បាន​នាំ​ព័រ​ទុយ​ហ្គា​ល់​បាន​កៅអី​ទៅ​អង្គុយចាំ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Nations League ដោយ​ត្រូវ​រង់ចាំ​ការប្រកួត​រវាង​អង់គ្លេស​និង​ហូ​ឡង់​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​យប់​ថ្ងៃទី​៦ ខែមិថុនា​នេះ​។​
 
​សម្រាប់​Ronaldo បើទោះជា​រូបគេ​មាន​វ័យ​៣៤​ឆ្នាំ​ទៅហើយ​ក្តី​ប៉ុន្តែ​អតីត​ខ្សែប្រយុទ្ធ Real Madrid និង Manchester United រូបនេះ​នៅមាន​គុណភាព និង​សមត្ថភាព​ខ្លាំងក្លា​ក្នុងការ​ស៊ុត​បញ្ចូល​ទី​គូប្រជែង​ដដែល​។​
 
​ក្រុម​ដែល​ឈ្នះ​ជើងឯក​ពាន Nations League ឆ្នាំ​២០១៩​នេះ នឹង​ទទួលបាន​ប្រាក់រង្វាន់ ៨,៥៦​លាន​ដុល្លារ​អាមេរិក លេខ​២​ទទួលបាន ៥,១១​លាន​ដុល្លារ លេខ​៣ បាន ៣,៩៦​លាន​ដុល្លារ និង​ចំណាត់ថ្នាក់​ទី​៤ បាន ២,៨១​លាន​ដុល្លារ​៕



Tag:
 បាល់ទាត់​
  Nations League
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com