ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធានបក្សកាន់អំណាច៖ កុំច្រឡំថា ហូបនំបញ្ចុកឈានដល់ការចរចានយោបាយ
06, Jun 2019 , 9:21 am        
រូបភាព
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងជាប្រធានគណបក្សកាន់អំណាច បានបំភ្លឺថា ការប្រកាសឲ្យប្រជាពលរដ្ឋទូទាំងប្រទេស និងគ្រប់និន្នាការនយោបាយ ចូលរួមហូបនំបញ្ចុកនៅថ្ងៃទី៩មិថុនា គឺដើម្បីជំរុញការប្រើប្រាស់និងទិញផលិតផលក្នុងស្រុក ហើយក៏អាចទុកថា ជាការបង្រួបបង្រួមប្រជាជនផងដែរ។ ប៉ុន្តែ នាយករដ្ឋមន្រ្តី បញ្ជាក់ថា ការហូបនំបញ្ចុកនេះ មិនមែនដើម្បីឈានទៅដល់ការចរចារវាងគណបក្សកាន់អំណាចនិងអតីតគណបក្សប្រឆាំងឡើយ។ 

ធ្វើជាអធិបតីក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី៦មិថុនានេះ ប្រធានគណបក្សកាន់អំណាច សង្កត់ធ្ងន់ថា «កុំយកការនិយាយរបស់ខ្ញុំ ទៅវិភាគអ្វីផ្សេង ក្រៅពីរឿងហូបនំបញ្ចុក ព្រោះអ្នកខ្លះ គិតថា វា ជាជំហានទៅដល់ការចរចានយោបាយ សុំកុំភាន់ច្រឡំ។ ជារឿងនំបញ្ចុកសុទ្ធសាធ ជាសាមគ្គីជាតិ ជាឯកភាពជាតិ តាមរយៈការហូបនំបញ្ចុកនេះ»។

អត្ថបទទាក់ទង

Tag:
 ហ៊ុន សែន​
  សម រង្ស៊ី
  នំបញ្ចុក
© រក្សាសិទ្ធិដោយ thmeythmey.com