ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្វើ​ដូចម្តេច​ទើប​ឆាប់​ជា​ពី​ជំងឺ​ផ្តាសាយ​ទៅ​?
07, Jun 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​ផ្តាសាយ​គឺជា​ការបង្ក​រោគ​ដោយ​វីរុស​មួយ​ប្រភេទ​ដែល​ប៉ះពាល់​ទៅលើ​ប្រព័ន្ធ​ផ្លូវដង្ហើម ដែល​បង្ក​រោគ​យូរ​បំផុត​ប្រហែល មួយ​សប្តាហ៍ ហើយក៏​មិនចាំបាច់​ព្យាបាល​អ្វី​ច្រើន​ដែរ​។ អាកា​រៈរ​បស់​ជំងឺ​នេះ​អាចមាន​ដូចជា ក្តៅខ្លួន គ្រុន ក្អក ឈឺបំពង់ក តឹង​ច្រមុះ ឬ​ហៀរ​សម្បោ ឈឺក្បាល អស់កម្លាំង ចង្អោ ក្អួត និង​រាករូស​ជាដើម​។


 
​ថ្វីបើ​មិនមាន​មធ្យោបាយ​ណាមួយ​ព្យាបាល​ជំងឺ​ផ្តាសាយ​ជា តែ​អ្នក​អាច​ព្យាបាល​រោគសញ្ញា​របស់​វា​បាន​តាមរយៈ​របៀប​ព្យាបាល​ដោយ​ខ្លួនឯង​ដូចខាងក្រោម​នេះ​៖
 
​ខ្ពុរ​ទឹកអំបិល​
 
​ការឈឺ​បំពង់ក ឬ​ស្ងួត​បំពង់ក​គឺជា​អាកា​រៈញឹក​ញាប់​មួយ​នៃ​ការ​ផ្តាសាយ​។ មធ្យោបាយ​ធម្មជាតិ និង​ស្រួល​បំផុត​គឺ​ការ​ខ្ពុរ​ទឹកអំបិល​។ វិធី​នេះ​នឹង​ជួយ​សម្អាត​នូវ​មេរោគ​ដែលមាន​ក្នុង​បំពង់ក​រហើយ​បំបាត់​ការឈឺ​បំពង់​កបាន​ថែមទៀត​។ យក​ល្អ​គួរតែ​លាយ​ទឹក​ក្តៅ​ឧណ្ហៗ​ជាមួយនឹង​អំបិល​បន្តិច ហើយ​ខ្ពុរ​វា​រហូតដល់​បួន​ដង​ក្នុង​មួយថ្ងៃ​។ 

​សម្រាក​ឲ្យ​បាន​ច្រើន​តាមតែ​អាចធ្វើ​ទៅបាន​
 
​នៅពេល​អ្នក​មិន​ស្រួលខ្លួន រាងកាយ​នឹង​ធ្វើការ​កាន់តែខ្លាំង​ដើម្បី​ឲ្យ​ធូរស្រាល​ពី​ជំងឺ​។ រឿងនេះ​នឹងធ្វើ​ឲ្យ​រាងកាយ​ចាយ​កម្លាំង​ទាំងអស់ ដូច្នេះ​អ្នក​ត្រូវតែ​សម្រាក​ឲ្យ​បាន​ច្រើនជាង​ធម្មតា​សងការ​ប្រើប្រាស់​វិញ​។ បើសិនជា​អ្នក​មិន​ខំ​សម្រាក​ច្រើន​ទេ អ្នកនឹង​ធ្វើ​ឲ្យ​អាកា​រៈ​ជំងឺ​ផ្តាសាយ​មាន​រយៈពេល​កាន់តែ​យូរ និង​ធ្ងន់ធ្ងរ​ជាង​មុន​ទៀត​។ យ៉ាងហោចណាស់​គួរតែ​គេង​ឲ្យ​បាន ៨​ម៉ោង​ក្នុង​មួយ​យប់​ដែរ​។ 
 
​ធ្វើ​ឲ្យ​ខ្លួនឯង​មាន​ភាពកក់ក្តៅ​
 
​ការដែល​ថែរក្សា​សីតុណ្ហភាព​រាងកាយ​ខ្ពស់​នឹង​ជួយ​បង្កើនល្បឿន​នៃ​ការ​ជាសះស្បើយ​បាន​។ ចូរ​ប្រាកដថា អ្នក​បាន​បង្កើន​កម្តៅ​ក្នុងផ្ទះ ដូច្នេះ​វា​នឹង​កក់ក្តៅ​គ្រប់គ្រាន់​ហើយ​។ អ្នក​ក៏​អាច​គេង​ដណ្តប់ភួយ​ស្តើងៗ​បានដែរ​។ 
 
​នៅក្នុង​ផ្ទះ​
 
​នៅពេល​អ្នកមាន​ជំងឺ អ្នក​ត្រូវតែ​សម្រាក​។ វា​គឺជា​មធ្យោបាយ​តែមួយ​គង់​ដើម្បី​បង្កើន​ថាមពល និង​ឆាប់​ជា​វិញ​។ បើសិនជា​អ្នក​ទៅធ្វើ​ការ ឬ​សាលារៀន​ពេល​ឈឺ អ្នកនឹង​ចម្លង​មេរោគ​ទៅ​មនុស្ស​ជុំវិញខ្លួន​។ នៅពេល​អ្នក​ឈឺ​ជំងឺ​ផ្តាសាយ ប្រព័ន្ធ​ភាពស៊ាំ​នឹង​ចុះខ្សោយ​ទៅៗ ដូច្នេះ​អ្នក​អាច​ឆ្លង​ជំងឺ​ផ្សេងៗ​ទៀត​ពី​អ្នកដទៃ ដែលជា​ហេតុ​នាំ​ឲ្យ​ឈឺ​កាន់តែ​យូរ​ថែមទៀត​។ 
 
​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​
 
​ការ​ហី​ស​សម្បោ​ច្រើនដង និង​បែកញើស​ដោយសារតែ​ការ​ក្តៅខ្លួន និង​សីតុណ្ហភាព​កាន់តែ​តែ​ក្តៅ ធ្វើ​ឲ្យ​អ្នក​បាត់បង់​ជាតិ​ទឹក​ក្នុង​ខ្លួន​។ រឿងនេះ​អាចធ្វើ​ឲ្យ​អាកា​រៈ​ផ្តាសាយ​កាន់តែ​ធ្ងន់ធ្ងរ និង​បង្ក​រោគសញ្ញា​ច្រើន​ទៀត​ដូចជា ឈឺក្បាល និង​ស្ងួត​ក​។ ចូរ​ញុ​ាំ​ទឹក​ឲ្យ​បាន​ច្រើនជាង​ធម្មតា​នៅពេល​មាន​ជំងឺ​។ អ្នក​អាច​ញ៉ាំ​តែ​ក្តៅ​ដែល​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន​បាន​។ ក្រៅពីនេះ​ទឹក​ធម្មតា​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com