ជាតិ
សង្គមជាតិ
សមត្ថកិច្ច កំពុង​តាម​ឃាត់ខ្លួន​បុគ្គល​ម្នាក់ ដែល​ក្លែងបន្លំ​ជា​មន្ត្រីនគរបាល បោក​លុយ​ពលរដ្ឋ​
06, Jun 2019 , 12:04 pm        
រូបភាព
រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ
រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ
​ភ្នំពេញ​៖ សមត្ថកិច្ច​កំពុង​តាម​ឃាត់ខ្លួន បុគ្គល​ម្នាក់ ដែល​បាន​ក្លែងបន្លំ​ជា​មន្ត្រីនគរបាល ហើយ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​យកប្រាក់​ពី​ពលរដ្ឋ ដើម្បី​រត់ការ​ចូល​ក្របខណ្ឌ​នគរបាល​។ នេះ​បើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ កាលពី​ថ្ងៃទី​៥ មិថុនា​។​

 
​អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជាក់ថា បុគ្គល​ដែល​ក្លែងបន្លំ​ជា​នគរបាល​នោះ មានឈ្មោះ ឆាយ ឆដា ដោយបាន​ប្រើ​ឯកសណ្ឋាន​នគរបាល និង​យកប្រាក់​ពី​មនុស្ស​៣​នាក់ កាលពី​ឆ្នាំ​២០១៧ ដើម្បី​រត់ការ​ចូល​ក្របខ័ណ្ឌ​ប៉ូលីស ដោយ​ក្នុង​ម្នាក់ ត្រូវ​ចំណាយ​ប្រាក់​៧,៥០០​ដុល្លារ​។ ប៉ុន្តែ​មកដល់ពេលនេះ អ្នក​ទាំង​៣​នាក់​នោះ មិនទាន់បាន​ចូល​ក្របខណ្ឌ​នគរបាល​នៅឡើយ​ទេ ទើប​មានការ​បង្ហោះ​រូប​បុគ្គល​នោះ លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​
 
​ក្រោយ​ត្រួតពិនិត្យ​ហើយ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​បដិសេធថា បុគ្គល ឆាយ ឆដា ខាងលើនេះ ជា​មនុស្ស​ក្លែងបន្លំ​ជា​នគរបាល ពោលគឺ​រូបគេ​មិន​ស្ថិតក្នុង​ក្របខ័ណ្ឌ​នគរបាលជាតិ​ទេ​។ បច្ចុប្បន្ន​សម​ត្ថិ​កិច្ច កំពុង​តាម​ស្រាវជ្រាវ​រក​បុគ្គល​នេះ ដើម្បី​ឃាត់ខ្លួន និង​សាកសួរ​បន្ត​តាម​និតិ​វិធី​នៃ​ច្បាប់​៕
 

Tag:
 ករណី​បោកប្រាស់​
  នគរបាល​ក្លែងក្លាយ
© រក្សាសិទ្ធិដោយ thmeythmey.com