ជាតិ
២៥ខេត្ត/រាជធានី
«ឆ្នេរខ្សាច់សតាបារាំង» ក្លាយជាគោលដៅទេសចរណ៍ថ្មីនៅព្រះសីហនុ
06, Jun 2019 , 1:59 pm        
រូបភាព
ដោយ:
ព្រះសីហនុ៖ ឆ្នេរខ្សាច់ស ឬហៅថា ឆ្នេរតាបារាំង ស្ថិតនៅភូមិរិទ្ធី២ ឃុំកែវផុស ល្បីកាន់តែខ្លាំងនៅដើមឆ្នាំ២០១៩នេះ តាមរយៈបណ្តាញសង្គមហ្វេសរបស់អ្នកទេសចរ ដែលធ្លាប់បានទៅកម្សាន្តនៅទីនោះ។ សព្វថ្ងៃ រមណីយដ្ឋាន ឆ្នេរខ្សាច់សតាបារាំង បានក្លាយជាគោលដៅទេសចរណ៍ថ្មីមួយនៅក្នុងខេត្តព្រះសីហនុ ដែលមានអ្នកទេសចរជាតិ-អន្តរជាតិច្រើនកុះករសម្រុកទៅលេង។ ជាពិសេស នៅថ្ងៃចុងសប្តាហ៍និងថ្ងៃឈប់សម្រាកបុណ្យទាន។

 
ទីឋានទេសចរណ៍«ឆ្នេរខ្សាច់សតាបារាំង» មានទេសភាពដ៏ស្រស់ត្រកាល សម្រាប់សម្រាកលម្ហែកាយ ដែលពុំទាន់មានការអភិវឌ្ឍច្រើននេះ ស្ថិតនៅស្ថិតនៅភូមិរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយត្រូវធ្វើដំណើរនៅលើផ្លូវជាតិលេខ៤ ឆ្លងកាត់តាមចម្ការដូងប្រេងម៉ុងរិទ្ធី ចម្ការកៅស៊ូ កាត់ព្រៃ កាត់ភូមិតាមផ្លូវលំ និងមានជង្ហុកធំៗផងនោះ មុននឹងចូលទៅដល់គោលដៅទេសចរណ៍ថ្មីមួយនេះ។
 
សូមអញ្ជើញទស្សនាទិដ្ឋភាពរមណីយដ្ឋាន «ឆ្នេរខ្សាច់សតាបារាំង» ដូចតទៅ៖ 
 





















Tag:
 ឆ្នេរតាបារាំង
 ព្រះសីហនុ
 ភ្ញៀវទេសចរ
© រក្សាសិទ្ធិដោយ thmeythmey.com