ជាតិ
សង្គមជាតិ
សម្តេចនាយក មិន​ជឿថា មាន​អង្ករ​សិប្បនិម្មិត​
06, Jun 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា គ្មាន​អ្នកណា អាច​ផលិត​អង្ករ​សិប្ប​និ​មិ្ម​ត​បានឡើយ​។ សម្តេចនាយក​រដ្ឋមន្ត្រី មិន​យល់ នៅពេល មាន​គេ​និយាយថា មានការ​លួច​លក់ដូរ​អង្ករ​សិប្បនិម្មិត​នៅ​កន្លែង​នេះ​ឬ​កន្លែង​នោះ​។


 
​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ នា​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩ ប្រមុខ​រដ្ឋាភិបាល លើកឡើង​ដូច្នេះ​ថា «​ខ្ញុំ ចេះតែ​ចោទ​សួរថា ចុះ​គ្រាន់តែ​ផលិត​អង្ករ​ធម្មតា គឺ​ថោក​ណាស់​ទៅហើយ ចុះទៅ​ផលិត​អង្ករ​សិប្បនិម្មិត យកទៅ​លក់ដាច់​យ៉ាងម៉េច​កើត​? ធ្វើទៅ​មិន​រួច​ទេ​។ អានេះ វា ជា​សង្គ្រាម​ចិត្ត​មួយ​»​។​
 
​ប្រមុខ​រដ្ឋាភិបាល បន្តទៀតថា «​រហូតដល់​ពេលនេះ អាជ្ញាធរ​របស់​យើង នៅ​ចាញ់បោក​គេ​ទៅទៀត មិនចេះ​គិតពី​ការប្រៀបធៀប​ថ្លៃ​។ ឥឡូវ យើង គ្រាន់តែ​ដាំ​ធម្មតា ថ្លៃ​ស្រូវ​របស់​យើង មានការ​ធ្លាក់ចុះ​ទៅហើយ ចុះ​ទម្រាំ​ទៅធ្វើ​អង្ករ​សិប្បនិម្មិត​? ដើម្បី​បាន​អង្ករ​សិប្បនិម្មិត ត្រូវ​ឆ្លងកាត់​ចង្វាក់​ឧស្សាហកម្ម សិប្បកម្ម ទើប​អាចទៅរួច មិនមែន​ចេះតែ​យកទៅ​ធ្វើ​ឯណា​»​។ 
 
​កន្លងមក ធ្លាប់មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន បង្ហោះ​លើ​បណ្តាញ​សង្គម​ថា ពួកគេ ទិញ​ចំ​អង្ករ​ដែល​លាយ​ជាមួយ​ផ្លាស​ស្ទិ​ច​៕
 

Tag:
 ហ៊ុន សែន​
  សិប្បកម្ម​
  អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com