អត្ថបទពាណិជ្ជកម្ម
ប្រជាជន​កម្ពុជា កំពុង​ទទួលយក​មធ្យោបាយ​ទូទាត់​ប្រាក់​បែប​ថ្មី គឺ​ការទូទាត់​តាម​ឌីជីថល
06, Jun 2019 , 4:53 pm        
រូបភាព
ដោយ: ថ្មីៗ
 ភ្នំពេញ ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៩ - ថ្ងៃនេះ ក្រុមហ៊ុន​វី​សា ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​អន្តរជាតិ​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ពិភពលោក បានចេញ​ផ្សាយ​តួលេខ​ពី​កំណើន​របស់​ប្រជាជន​កម្ពុជា កំពុងតែ​ទទួលយក​ការទូទាត់​ប្រាក់​តាមរយៈ​ឌីជីថល ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ​ចំនួន 43% លើ​តម្លៃ​សរុប​នៃ​ការទិញ​ទំនិញ និង​សេវាកម្ម​ផ្សេងៗ ដោយ​ការប្រើប្រាស់​វី​សា​កាត​។ តួលេខ​នេះ កើន​ទ្បើង​រហូតដល់ 58% បើ​គណនា​លើ​ចំនួន​ប្រតិបត្តិការ​។​
 
​ទិន្នន័យ​នេះ បានមកពី​ការប្រៀបធៀប លើ​ការចំណាយ​រវាង​ឆ្នាំ 2017 ដល់​ឆ្នាំ 2018  យោង​លើ​ការសិក្សា​ស្រាវជ្រាវ អំពី​ឥរិយាបទ​ក្នុងការ​បង់ប្រាក់ របស់​អតិថិជន​ប្រើប្រាស់​វី​សា​កាត ក្នុង​ឆ្នាំ 2018 ។ ការសិក្សា​នេះ បាន​រកឃើញថា ប្រជាពលរដ្ឋ​កម្ពុជា​ប្រហែល 1/3 រំពឹងថា ការទូទាត់​ប្រាក់​តាមរយៈ​ប្រព័ន្ធ​ឌីជីថល នឹងមាន​ប្រជាប្រិយភាព ដោយសារតែ​វា​មាន​ភាពងាយស្រួល និង​សុវត្ថិភាព បើ​ប្រៀបធៀប​ជាមួយនឹង​ការប្រើ​សាច់ប្រាក់​សុទ្ធ​។ ទន្ទឹមនឹង​នោះដែរ ប្រជាជន​កម្ពុជា 54% ជឿជាក់ថា សេដ្ឋកិច្ច​នឹង​រីកចម្រើន​វិ​វត្ត​ទៅ ដោយ​មិនចាំបាច់​ប្រើ​សាច់​ប្រាក់សុទ្ធ​នៅក្នុង​រយៈពេល ៧ ឆ្នាំ ខាងមុខនេះ​។​


 
​ការសិក្សា​នេះ ក៏បាន​រកឃើញ​ផងដែរ​ថា អតិថិជន​អ្នកប្រើប្រាស់​បាន​មើលឃើញ និង​បាន​ព្យាករ​ថា ការទូទាត់​ប្រាក់​តាមរយៈ​អេឡិចត្រូនិក ទំនងជា​ត្រូវបាន​ប្រើប្រាស់​នាពេល​អនាគត ក្នុងនោះ​ពួកគេ​រំពឹងថា ការទូទាត់​បែបនេះ នឹង​ត្រូវបាន​ប្រើប្រាស់​នៅតាម​បណ្តា​ផ្សារ​ទំនើប 79%  ហើយ 61% នៅក្នុង​ផ្សារ​ទំនើប​ធំៗ និង 49% នៅក្នុង​ហាង​ទំនិញ​ជាច្រើន​ទៀត​។​
 
​អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​វី​សា ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា ប្រជាជន​កម្ពុជា មាន​សុទិដ្ឋិនិយម​ចំពោះ​វិស័យសេដ្ឋកិច្ច ដោយយោង​ទៅលើ​ការ​ព្យាករ របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ថា​មាន​កំណើន GDP 7% នៅ​ឆ្នាំនេះ និង មានការ​ថយចុះ​ក្រោម 7% បន្តិច​នៅ​ឆ្នាំក្រោយ​។ អ្នកស្រី ជុំ ម៉ូ​នី​កា  បន្ថែមថា​៖«​ដោយសារតែ​ជំហរ​នៃ​កំណើន​ដ៏​រឹងមាំ​នេះ បានធ្វើ​ឲ្យ​យើង​រំពឹងទុក​ថា ប្រព័ន្ធ​នៃ​ការទូទាត់​ប្រាក់​របស់​ប្រទេស​យើង នឹង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។ ចំណែកឯ​ក្រុមហ៊ុន​វី​សា ក៏មាន​ការរំភើប​រីករាយ ក្នុងការ​ធ្វើការ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ បណ្តា​ពាណិជ្ជករ និង​អតិថិជន​អ្នកប្រើប្រាស់​ផ្ទាល់ ដើម្បី​ធ្វើឱ្យ​ការរំពឹងទុក​ទាំងនេះ ក្លាយទៅជា​ការពិត​»​។​


 
​ប្រជាជន​កម្ពុជា ក៏​កំពុង​បង្ហាញ​ពីស​ន្ទុះ​នៃ​ការទទួលយក​បច្ចេកវិទ្យា​ទូទាត់​ប្រាក់​បែប​ថ្មី​នេះ​ផងដែរ ដោយ​ផ្អែក​តាម​ការស្រាវជ្រាវ  ដែល​បាន​បង្ហាញថា 24% នៃ​អ្នក​ដែល​ត្រូវបាន​ស្ទង់​មតិ ចាប់អារម្មណ៍​ទៅលើ​ការទូទាត់​តាមរយៈ ទូរស័ព្ទដៃ​។  ក្នុងនោះ 1/3 មាន​ចំណាប់អារម្មណ៍​ចំពោះ​ការបង់ប្រាក់ ដែល​មិនចាំបាច់​ប្រើ​ក្រដាស​ប្រាក់សុទ្ធ​។ បើ​យើង​ងាក​មក​និយាយ​ពី​ការបង់ប្រាក់​តាមរយៈ​ទូរស័ព្ទដៃ​វិញ ការសិក្សា​មួយ​នេះ ក៏បាន​រកឃើញ​ដែរ​ថា អតិថិជន​ចង់​ទូទាត់​ប្រាក់​តាមរយៈ​ទូរស័ព្ទដៃ ទៅលើ​ផលិតផល និង​សេវាកម្ម​ឈានមុខ​មួយចំនួន ទាក់ទង​នឹង​ផ្នែក​សុខភាព កីឡា ការទិញ​លក់រាយ ការកម្សាន្ត និង​ដំណើរ​ទេសចរណ៍​ជាដើម​។​
 
​មួយ​ភាគបី នៃ​ប្រជាជន​កម្ពុជា ក៏បាន​បង្ហាញ​អំពី​ការចាប់អារម្មណ៍ ក្នុងការ​ទូទាត់​ប្រាក់ តាមរយៈ​ការ​ស្កេ​ន QR កូដ ដែលជា​សេវាកម្ម​បច្ចេកវិទ្យា​ថ្មី​បំផុត បាន​បើក​ដំណើរការ ក្នុង​ភាពជា​ដៃគូ ជាមួយ​ធនាគារ​ជាច្រើន ដោយ​ក្រុមហ៊ុន វី​សា នៅ​កម្ពុជា កាលពី​ចុង​ឆ្នាំមុន​។ មកដល់ពេលនេះ ការទូទាត់​ប្រាក់​តាមរយៈ QR កូដ ត្រូវបានគេទទួលស្គាល់​នៅក្នុង​ហាង​ទំនិញ​ជាង 1,326 កន្លែង ដែល​ចំនួន​នេះ​កើនឡើង​ទ្វេដង បើ​ប្រៀបធៀប​ជាមួយនឹង​ចំនួន​នៃ​ហាង​ទំនិញ នៅពេលដែល​បច្ចេកវិទ្យា​នេះ ទើបត្រូវ​បានដាក់​ឱ្យ​ដំណើរការ​។​


 
​អ្នកស្រី ម៉ូ​នី​កា បាន​បន្ថែមទៀតថា​៖​​«​យើង​មាន​ក្តីរំភើប​រីករាយ ដែល​បានឃើញ​សន្ទុះ​ប្រជាជន​កម្ពុជា ក្នុងការ​ទទួលយក​ប​រិ​បទ​ថ្មី​ទាក់ទង​នឹង​ការទូទាត់​ប្រាក់ តាមរយៈ​ឌីជីថល​។ យើង​ប្តេជ្ញា​ធ្វើការ​ជាមួយ​រដ្ឋាភិបាល និង​ធនាគារ​ជា​ដៃគូ​របស់​យើង ក្នុងការ​ណែនាំ​នូវ​ការទូទាត់​ប្រាក់ តាមរយៈ​ភាព​ច្នៃប្រឌិត​នៃ​បច្ចេកវិទ្យា​ថ្មីៗ ដែល​ផ្តល់នូវ​មធ្យោបាយ​លឿន​បំផុត និង​ងាយស្រួល ព្រមទាំង​មាន​សុវត្ថិភាព ក្នុងការ​បង់ប្រាក់ និង​ទទួល​ប្រាក់ សម្រាប់​ប្រជាជន​គ្រប់រូប​នៅ​កម្ពុជា​»៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Red dot Cambodia Co.
 Ltd
© រក្សាសិទ្ធិដោយ thmeythmey.com