មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ព្រមាន​ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​អាច​កាត់បន្ថយ​ការរីកលូតលាស់​សេដ្ឋកិច្ច​សាកលលោក​
អន្តរជាតិ
មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ព្រមាន​ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​អាច​កាត់បន្ថយ​ការរីកលូតលាស់​សេដ្ឋកិច្ច​សាកលលោក​
07, Jun 2019 , 8:19 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន អាច​កាត់បន្ថយ​ការរីកលូតលាស់​សេដ្ឋកិច្ច​សាកលលោក​នៅ​ឆ្នាំក្រោយ​។ នេះ​តាម​ការព្រមាន​របស់​មូ​ល​និ​ធិ​រូបិយវត្ថុ​អន្តរជាតិ​(IMF) កាលពី​ថ្ងៃ​ពុធ​ម្ស៉ិ​ល​មិញ​។​

 
​លោកស្រី Christine Lagarde នាយិការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) និយាយថា ការគំរាមកំហែង​រប​ស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ ដើម្បី​យកពន្ធ​គយ​ពាណិជ្ជកម្ម​ទាំងអស់​រវាង​ប្រទេស​ទាំង​២ នឹងធ្វើ​ឲ្យ​ផលិតផល​សរុប​ក្នុងស្រុក (GDP) រួញ​តូច​០,០០៥​។​
 
​លោកស្រី​នាយិកា​បាន​មានប្រសាសន៍​ក្នុងការ​កត់សម្គាល់​ខ្លី​មួយ​សម្រាប់​ក្រុម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​២០​ហៅ​កាត់ G-20​ថា «​ចំនួន​នេះ​ធ្វើ​ឲ្យ​មានការ​ខាតបង់​ប្រហែល ៤​រយ ៥៥​ពាន់​លាន​ដុល្លារ ដែលមាន​ទំហំ​ធំ​ជាង​សេដ្ឋកិច្ច​របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​។ ទាំងនេះ​ជា​ស្លាកស្នាម​របួស​ដែល​ត្រូវ​បញ្ចៀស ដោយ​ការដកចេញ​ការអនុវត្ត​របាំង​ពាណិជ្ជកម្ម​កាលពីពេល​ថ្មីៗ​នេះ និង​ការបញ្ចៀស​ឧបសគ្គ​តទៅទៀត​ក្នុង​ទម្រង់​បែបបទ​អ្វី​ក៏ដោយ​»​។​
 
​ការព្រមាន​នេះ​បានកើត​ឡើង​នៅពេលដែល​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​និង​ប្រធាន​ធនាគារកណ្តាល​របស់​ក្រុម​ប្រទេស G-20 ប្រុងប្រៀប​ជួបគ្នា​ក្នុងប្រទេស​ជប៉ុន​នៅ​ចុង​សប្តាហ៍​នេះ​។ ពួក​អស់លោក​នឹង​ជួបប្រជុំ​ប៉ុន្មាន​សប្តាហ៍ បន្ទាប់ពី​ការចរចា​រវាង​សហរដ្ឋអាមេរិក និង​ចិន បាន​ដួលរលំ​នៅពេលដែល​មានកា​រ​អះអាង​ពី​ការសន្យា​មិនបានការ និង​ការយក​ពន្ធគយ​មួយលើកទៀត​។​
 
​លោកស្រី Lagarde បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​គោលនយោបាយ​ដែល​គាំទ្រ​ការរីកលូតលាស់​សេដ្ឋកិច្ច ដើម្បី​បញ្ចៀស​ការធ្លាក់ចុះ​សេដ្ឋកិច្ច​សកលលោក​។ លោកស្រី​នាយិកា​មូលនិធិ​រូបី​វត្ថុ​អន្តរជាតិ (IMF) បានសរសេរថា អ្នកតាក់តែង​គោលនយោបាយ​ត្រូវតែ​ធ្វើ​ឲ្យ​បាន​ច្រើនឡើង​ថែមទៀត រួមទាំង​ការប្រើ​គោលនយោបាយ​រូបិយវត្ថុ​ធម្មតា និង​មិនធម្មតា​និង​ការជំរុញ​សេដ្ឋកិច្ច​៕

© រក្សាសិទ្ធិដោយ thmeythmey.com