ពីនេះ ពីនោះ
«​ស្លេះ​»,«​ស្លេស្ម​» ឬ​«​ស្លេស្ម៍​»​មិន​មានន័យ​ដូចគ្នា​ឡើយ​!
07, Jun 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​ស្លេះ​» និង​«​ស្លេស្ម​» ឬ​«​ស្លេស្ម៍​» ជា​ពាក្យ​ដែលមាន​សូរសព្ទ​ដូចគ្នា​តែមាន​អត្ថន័យ​ខុសគ្នា​។​«​ស្លេះ​»​ជា​កិរិយាសព្ទ ដែល​បញ្ជាក់​ពី​ឈប់​បង្អង់​ទុក​ដោយឡែក ឬ​ដោយ​អន្លើ​សិន​។ ត្រូវ​ស្លេះ​ការនិយាយ​សិន​។ ដោយឡែក​«​ស្លេស្ម៍​» ជា​នាមសព្ទ សំដៅលើ​ទឹករំអិល​រាវ ឬ​ខាប់​ដែល​ចេញ​តាម​បំពង់ក ភាគច្រើន​សរសេរ​ជា «​ស្មេ​ស្ត៍​»​ជាង​។

 
​ជាទូទៅ​ពាក្យ​ដែលមាន​សូរសព្ទ​ស្រដៀង​គ្នា​ពិតមែនតែ អត្ថន័យ​ខុសគ្នា​ឆ្ងាយ​ណាស់ ដោយ​ពាក្យ​ទាំងនោះ​មានដូចជា ច្រេស និង​ច្រេះ​, ច្រែស និង ច្រែះ​, កោត​,​កោដិ​,​កោដ្ឋ​, បាត​,​បាទ​,​បាត្រ និង​បាឋ​, បម្រាស់ និង​បម្រះ​,​ទំ និង​ទុំ ជាដើម​។ ទន្ទឹមនឹងនេះ​មាន​ពាក្យ​ដទៃទៀត​មាន​សូរសព្ទ​ដូចគ្នា​ហើយ​សូម្បី​អត្ថន័យ​ក៏​ដូចគ្នា​ដែរ នោះ​មានដូចជា បម្រាស ឬ​បង្រាស​, ក្រិះ ឬ​ក្រិស ជាដើម​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com