កីឡាជាតិ
ជាតិ
ជម្រុះ World Cup៖ ជម្រើស​១១​នាក់​ដំបូង​របស់​គោព្រៃ​កម្ពុជា​ក្នុងជំនួបជាមួយប៉ាគីស្ថាន
06, Jun 2019 , 5:49 pm        
រូបភាព
ដោយ: ថ្មីៗ
​កែវ សុខ​សិលា ក្លាយជា​ចាំទី​ជម្រើស​ទីមួយ​សម្រាប់​ការប្រកួត​ជម្រុះ​បឋម FIFA World Cup ជើង​ទីមួយ ជាមួយ​ប៉ា​គី​ស្ថាន នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែមិថុនា នេះ ជាមួយ​កីឡាករ​ជើងចាស់​ដូចជា ប្រធាន​ក្រុម សឿ​យ វិសាល​, គួច សុគ​ម្ភៈ​, ប្រាក់ មុនី​ឧ​ត្ត​ម​, សុះ ស៊ូ​ហា​ណា និង​កែវ សុខ​ផេង ជាដើម​។​



​កីឡាករ​៣​រូប​ដែល​បាន​ចូលរួម​ហ្វឹកហាត់ មិនបាន​ស្ថិតក្នុង​បញ្ជី​នោះឡើយ ក្នុងនោះ មាន​ខ្សែបម្រើ​ឆ្នើម​គិរីវង់​សុខ​សែន​ជ័យ ដាវ នី​ម​,  ខ្សែបម្រើ​ភ្នំពេញ​ក្រោ​ន ម៉ៅ ពិសិដ្ឋ និង​ខ្សែការពារ​វិសាខា ស៊ិន សុ​ផា​ណាត់​។​

​ជម្រើសជាតិ​កម្ពុជា​៖ កែវ សុខ​សិលា (​អ្នកចាំទី​), សេត រ៉​ស៊ី​ប​, សារ៉េត គ្រី​យ៉ា​, សឿ​យ វិសាល (​ប្រធាន​ក្រុម​), ប្រាក់ មុនី​ឧ​ត្ត​ម​, អ៊​ន ចាន់​ប៉ូ​លីន​, គួច សុគ​ម្ភៈ​, សុះ ស៊ូ​ហា​ណា​, អ៊ុក សុវណ្ណ​, ឆេង ម៉េង​, កែវ សុខ​ផេង​។​

​ជម្រើសជាតិ​ប៉ា​គី​ស្ថាន​៖ Yousuf Ejaz Butt (​អ្នកចាំទី​), Muhammad Umar Hayat, Yaqoob Ijaz Butt, Zeeshan Rehman, Muhammad Ali, Hassan Bashir, Mohammad Adnan Yaqoob, Muhammad Riaz, Samir Nabi, Navid Rahman, Rahis Nabi៕





Tag:
 ជម្រើសជាតិកម្ពុជា
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com