ជាតិ
២៥ខេត្ត/រាជធានី
ស្ពានឫស្សីកោះប៉ែនត្រូវរុះរើបន្ទាន់ ខណៈទឹកទន្លេមេគង្គចាប់ផ្តើមឡើង
× កំពង់ចាម៖ ស្ពានឫស្សី(ប្រដឹស)ឆ្លងទៅឆ្នេរខ្សាច់កោះប៉ែន បាននឹងកំពុងរុះរើស ខណៈដែលទឹកទន្លេមេគង្គចាប់ផ្តើមឡើងនាដើមរដូវវស្សានេះ។ គិតត្រឹមព្រឹកថ្ងៃទី៧ ខែមិថុនាឆ្នាំ២០១៩នេះ ស្ពានឫស្សីកោះប៉ែន រុះរើបានប្រមាណ៥០ភាគរយហើយ។
លោក លោក ប៊ុន វណ្ណារ័ត្ន អ្នកមើលការខុសត្រូវកម្មករដែលរុះរើស្ពានឫស្សីកោះប៉ែន បានថ្លែងប្រាប់ThmeyThmey25 ថា «ដោយឆ្នាំ២០១៩នេះ ទឹកឡើងយឺតជាងឆ្នាំមុន ទើបបានអូសបន្លាយរយៈពេលនៃការរុះរើស្ពានឫស្សីនេះរហូតដល់ខែមិថុនានេះ បើធៀបទៅនឹងឆ្នាំមុន គឺលើសរយៈពេលជាង១ខែដែរ»។ ស្ពានឫស្សីដែលមានប្រវែង៧០០ម៉ែត្រ ត្រូវការរយៈពេលរុះរើ ៥ថ្ងៃនោះ គឺរុះរើបានប្រមាណ ៥០ភាគរយៈហើយ។ នេះបើតាមការបញ្ជាក់របស់លោក ប៊ុន វណ្ណារ័ត្ន។
សូមបញ្ជាក់ថា ស្ពានឫស្សីកោះបែន រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន នៅក្នុងខេត្តកំពង់ចាមនេះ នឹងចាប់ផ្តើមសងសង់ឡើងវិញ នៅរដូវទឹកស្រកឆ្នាំក្រោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com