កីឡាជាតិ
ជាតិ
ជម្រុះ World Cup៖ កម្ពុជា​ក្នុងចំណោម​ម្ចាស់ផ្ទះ​ដែល​ឈ្នះ​ជើង​ទី​១ ខណៈ​ឡាវ​ខកចិត្ត​
07, Jun 2019 , 10:51 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រៅពី​ម្ចាស់ផ្ទះ​កម្ពុជា​ដែល​ទទួល​ជ័យជម្នះ​លើ​ក្រុម​ភ្ញៀវ​ប៉ា​គី​ស្ថាន​ក្នុង​លទ្ធផល ២-០ ក្រុម​ម្ចាស់ផ្ទះ​បី​ផ្សេងទៀត​រួមមាន​ម៉ុង​ហ្គោ​លី ម៉ា​កាវ និង​ប៊ូ​តង់​សុទ្ធតែ​ឈ្នះ​ដូចគ្នា នា​ការប្រកួត​ជម្រុះ World Cup ប្រចាំ​តំបន់​អាស៊ី វគ្គ​ជម្រុះ​បឋម​ជើង​ទីមួយ និង Asian Cup 2023 នា​ល្ងាច​ថ្ងៃទី​៦ ខែមិថុនា​។​


អត្ថបទទាក់ទង
 
 
​ម៉ុង​ហ្គោ​លី​បាន​យកឈ្នះ​ព្រុយ​ណេ ២-០ ហើយ​ម៉ា​កាវ​ឈ្នះ​ស្រីលង្កា ១-០ និង​ប៊ូ​តង់​ឈ្នះ​កោះ​ហ្គាំ ១-០ ខណៈដែល​ម្ចាស់ផ្ទះ​ឡាវ​ចាញ់​បង់​ក្លា​ដែ​ស ១-០ សម្រាប់​ជំនួប​វគ្គ​ជម្រុះ​ជើង​ទី​១​នេះ​។ 
​កីឡាករ​ក្មេង​ជាងគេ​សៀង ច​ន្ធា និង​ចាស់​ជាងគេ​គួច សុគ​ម្ភៈ បានក្លាយ​ជា​វិ​រ​បុរស​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា​តាមរ​យៈ​ការ​ស៊ុត​បញ្ចូល​ទី​ម្នាក់​មួយ​គ្រាប់​នៅ​ចុង​ម៉ោង​លើ​ប៉ា​គី​ស្ថាន​។​
 
​ជ័យជម្នះ ២-០ បាន​នាំ​ឲ្យ​ក្រុម​គោព្រៃ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ​លោក Keisuke Honda និង​លោក Filex Dalmas ជា​គ្រូបង្វឹក មានប្រៀប​ជាង​គូប្រជែង​សម្រាប់​ជំនួប​ជើង​ទី​២​ដែល​ប៉ា​គី​ស្ថាន​នឹង​ប្រើប្រាស់​កីឡដ្ឋាន​ក្នុងប្រទេស​កាតា​ធ្វើជា​ទឹកដី​ខ្លួន​។​
 
​ក្រុម​ទាំង​១០​និង​ត្រឡប់​ទៅលេង​ក្នុងជំនួប​ជើង​២​នៅ​ថ្ងៃទី​១១ ខែមិថុនា ដើម្បី​កាត់សេចក្តី​ថា​ក្រុម​ណា​ដែល​អាច​ឈានទៅ​វគ្គ​ជម្រុះ​ជុំ​ទី​២​បន្តទៀត​។ ដោយឡែក ម៉ាឡេស៊ី​ត្រូវ​ទទួល​ស្វាគមន៍​ទី​ម័​រ​ខាងកើត​សម្រាប់​ការប្រកួត​ជើង​ទី​១​នៅ​យប់​ថ្ងៃទី​៧ ខែមិថុនា​នេះ​៕

Tag:
 ជម្រើសជាតិ​
  World Cup
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com