ជាតិ
ក្រសួងទេសចរណ៍ សាងសង់​ទីស្ដីការ​ថ្មី​តម្លៃ​ជិត ២,៥​លាន​ដុល្លារ​
07, Jun 2019 , 11:52 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៧​ខែមិថុនា​នេះ ក្រសួងទេសចរណ៍​បានធ្វើ​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​អគារ​ទី​ស្ដី​ថ្មី នៅក្នុង​បរិវេណ​របស់​ក្រសួង​ដដែល កម្ពស់​៧​ជាន់​។​


 
​បើតាម​លោក ជា បូរ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ អគារ​ទីស្ដីការ​ថ្មី​នេះ ត្រូវ​ចំណាយ​ជិត​២,៥​លាន​ដុល្លារ ដែល​ត្រូវ​ប្រើពេល​សាងសង់​មួយឆ្នាំ​កន្លះ​។ លោក ជា បូរ៉ា ត្រូវបាន​ស្រង់​សំដី​នៅលើ​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍​ទៀតថា ការសាងសង់​ទីស្ដីការ​ថ្មី​នេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​កំណើន​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​។ 
 
​លោក ជា បូរ៉ា ថ្លែង​ដូច្នេះ​ថា​៖«​វិស័យ​ទេសចរណ៍​កម្ពុជា​កាន់តែ​រីកចម្រើន កំណើន​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​កាន់តែ​រីកធំឡើង ដែល​ទាមទារ​ឲ្យ​មានការ​បន្ថែម​អគារ​ថ្មី​នេះ សម្រាប់​សម្រួល​ដល់​ការបំពេញ​ការងារ​រប​ស់​មន្ត្រីរាជការ​»៕



Tag:
 ក្រសួងទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com