កីឡាអន្តរជាតិ
អន្តរជាតិ
Nations League៖ ហូ​ឡង់​ឡើង​ប៉ះ​ព័រ​ទុយ​ហ្គា​ល់វគ្គ​ផ្តាច់ព្រ័ត្រ ក្រោយ​ឈ្នះ​អង់គ្លេស ៣-១
07, Jun 2019 , 4:17 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ហូ​ឡង់​បាន​កៅអី​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ដណ្តើមពាន​រង្វាន់ UEFA Nations League ជាមួយ​ព័រ​ទុយ​ហ្គា​ល់ បន្ទាប់ពី​ពួកគេ​វាយបក​យកឈ្នះ​អង់គ្លេស​ដោយ​លទ្ធផល ៣-១ នា​ជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​៦ ខែមិថុនា​។​


 
​ខ្សែប្រយុទ្ធ Marcus Rashford រ៉ាប់រង​ការទា​ត់បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​នៅ​នាទី​៣២ តង់​ទី​១ ដើម្បី​ជួយ​អង់គ្លេស​នាំមុខ​ហូ​ឡង់​១​គ្រាប់​មុន​។ ឈានដល់​តង់​ទី​២​នាទី​៧៣​ទៅហើយ​ទើប​ខ្សែការពារ​ឆ្នើម Matthijs de Ligt ហក់​តែ​ត​មួយ​ក្បាល​យ៉ាង​ល្អ​ដើម្បី​បំប៉ោង​សំណេ​ញ​ទី​អង់គ្លេស​ដែលជា​គ្រាប់​តាម​ស្មើ​របស់​ហូ​ឡង់​។ ក្រុម​ទាំងពី​បញ្ចប់​ការប្រកួត​ក្នុង​ម៉ោង​ផ្លូវការ​៩០​នាទី​ដោយ​លទ្ធផល​១-១​។​


 
​ដ្បិត​ត្រូវយក​លទ្ធផល​ឈ្នះ​ចាញ់ ក្រុម​ទាំងពីរ​ត្រូវ​លេង​ក្នុង​ម៉ោង​បន្ថែម​១៥​នាទី​ពីរដង​។ ក្នុង​ម៉ោង​បន្ថែម​១៥​នាទី​ដំបូង អង់គ្លេស​ដែលជា​ក្រុម​មានឱកាស​ច្រើន​ក្នុងជំនួប​នេះ​បាន​ភ្លាត់ស្នៀត​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​ពី​សំណាក់​ខ្សែការពារ Kyle Walker នៅ​នាទី​៩៧ មុនពេល​ខ្សែប្រយុទ្ធ Quincy Promes បន្ថែម​គ្រាប់​បាល់​ទី​៣ តាមរយៈ​ការបញ្ជូន​បាល់​យ៉ាង​ល្អ​ពី​មិត្ត​រួម​ក្រុម Memphis Depay នៅ​នាទី​១១៤ ក្នុង​ម៉ោង​បន្ថែម​១៥​នាទី​លើក​ទី​២​។ ដូច្នេះ​គិត​ទាំង​ម៉ោង​ផ្លូវការ​និង​ម៉ោង​បន្ថែមចំនួន​៣០​នាទី ហូ​ឡង់​បាន​យកឈ្នះ​អង់គ្លេស ៣-១ ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ​ព័រ​ទុយ​ហ្គា​ល់​ដែលជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​នេះ​។​
 
​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន Nations League នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១០ ខែ​មិន​ថុ​នា វេលា​ម៉ោង ១:៤៥​នាទី​អា​ធ្រា​ត្រ [​ម៉ោង​នៅ​កម្ពុជា​] ពោលគឺ​ក្រោយ​មួយថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ស្វ៊ី​ស​និង​អង់គ្លេស​ត្រូវ​ប្រកួត​ដណ្តើមយក​លេខ​៣ នៅវេលា​ម៉ោង​៨​យប់​៕ 



Tag:
 បាល់ទាត់​
 Nations League
© រក្សាសិទ្ធិដោយ thmeythmey.com