ពីនេះ ពីនោះ
«​ពិសារ​, ពីសារ​, ពីសា និង​ពិសា​» តើ​ពាក្យ​មួយណា​ប្រើ​ហើយ​មិន​ខុស​?
10, Jun 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​កន្លងមក​ពលរដ្ឋ​ប្រើប្រាស់​ពាក្យ​ទាំងនេះ មិនទាន់​ត្រឹមត្រូវ​សប​ស្រប​នឹង​វចនានុក្រម​ខ្មែរ​នោះឡើយ​ទេ​។ ដើម្បី​ជៀសវាង​កុំ​ឲ្យ​មានការ​ប្រើពាក្យ​ខុស វចនានុក្រម​របស់​ស​ម្តេច​ព្រះសង្ឃរាជ ជួន ណាត បាន​បង្ហាញថា ពាក្យ​ដែល​ត្រូវ​គឺ «​ពីសា ឬ​ពិសា​» ដែល​ដាច់ខាត​មិនត្រូវ​សរសេរ​ដោយ​ភ្ជាប់​ព្យព្ជានៈ «​រ​» មក​នោះទេ​។


 
​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ច្រឡំ​ប្រើពាក្យ «​ពីសា ឬ​ពិសា​» ដោយ​ដាក់​ព្យព្ជានៈ «​រ​» ដោយសារ​មាន​ពាក្យ​ខ្លះ​សរសេរ​ដោយមាន​ព្យព្ជានៈ «​រ​» ពាក្យ​ទាំងនោះ​មានដូចជា​៖ ខ្លឹមសារ​, សារមន្ទីរ​,​ខ្នុរ​,​កករ​,​កកេរ​,​កង្វេរ​,​ប្តូរ ជាដើម​។  
 
​សូមបញ្ជាក់ថា ពាក្យ​ដែល​មិន​សរសេរ​ដោយ​ភ្ជាប់​ព្យព្ជានៈ «​រ​» នោះ​មានដូចជា សំណើ​,​សា​ឡើងវិញ​, សាសព្ទ​, ទ្វេ​,​រងា​, ដោះសា​, បំពេ​,​វាចា ញាតិ​កា​, ហូរហែ​, វិញ្ញាសា​,​សាសព្ទ​, សាស្រូវ​, សាត្រីក្អែក​, បែកសា​, ជំងឺសា​, សា​ថាប់​, សា​មុង សា​ភួយ ជាដើម​៕  
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com