កីឡាអន្តរជាតិ
អន្តរជាតិ
​ក្រុមហ៊ុន Nike បារម្ភ​ជុំវិញ​ការចោទប្រកាន់​លើ Neymar ករណី​បំពាន​ផ្លូវភេទ​ស្ត្រី​ម្នា​ក់នៅ​បារាំង​
07, Jun 2019 , 9:19 pm        
រូបភាព
​ក្រុមហ៊ុន Nike Inc មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ជុំវិញ​ការចោទប្រកាន់​ខ្សែប្រយុទ្ធ​ឆ្នើម Neymar ពីបទ​ចាប់រំលោភ​ស្ត្រី​ម្នាក់​ក្នុង​សណ្ឋាគារ​នាទី​ក្រុងប៉ារីស កាលពី​ខែ​មុន​។ ក្រុមហ៊ុន​ផលិត​សម្ភា​កីឡា​លំដាប់​ពិភពលោក​នេះ​ជា​អ្នក​ស្ព​ន​ស័​រ​ដល់​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល​ក្នុង​ចំនួន​ទឹក​ដ៏​ច្រើន​ផងដែរ​។​


 
​រឿង​ក្តីក្តាំ​រំលោភ​សេពសន្ថវៈ​នេះ​នឹងធ្វើ​ឲ្យ Neymar ខ្សែប្រយុទ្ធ​ក្រុម Paris Saint-Germain ប្រឈម​បញ្ហា​ជាមួយ​ក្រុមហ៊ុន​សម្លៀកបំពាក់ Nike ដែល​បាន​ចុះកិច្ចសន្យា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​រូបគេ​។​
 
​ប្រតិកម្ម​របស់​ក្រុមហ៊ុន​ផលិត​សម្ភារ​កីឡា​យក្ស​របស់​អាមេរិក​នេះ​កើតឡើង​បន្ទាប់ពី​ស្តរី​ម្នាក់​បានចេញ​មុខ​និយាយ​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​ទូរទស្សន៍ SBT របស់​ប្រេ​ស៊ី​ល​ថា Neymar បាន​រំលោភ​នាង​នៅក្នុង​សណ្ឋាគារ​នៅ​ប៉ារីស​។​


 
​យ៉ាងណាក៏ដោយ​អតីត​សមាជិក​ក្រុម Barcelona បាន​បដិសេធ​ការចោទប្រកាន់ ដោយ​ព្យាយាម​បង្ហាញថា​រូបគេ​គ្មាន​កំហុស​អ្វី​ឡើយ​ដោយ​គ្រាន់តែ​បាន​ផ្ដោះផ្ដង​សារ​ទៅវិញទៅមក​តាម Whatsapp ប៉ុណ្ណោះ​។ Neymar ថែមទាំង​អះអាងថា​នេះ​ជាការ​បង្កើត​រឿង​ដើម្បី​ធ្វើបាប និង​បង្ខូច​កេរ្តិ៍ឈ្មោះ​ខ្លួន​ប៉ុណ្ណោះ​។​
 
«​យើង​ព្រួយបារម្ភ​ខ្លាំងណាស់​ចំពោះ​ការចោទប្រកាន់​នេះ ហើយ​យើង​នឹង​បន្ត​តាមដាន​ស្ថានការណ៍​ឲ្យ​បាន​ស៊ីជម្រៅ និង​ច្បាស់លាស់​ជុំវិញ​ការចោទប្រកាន់​ពីបទ​រំលោភ​របស់ Neymar នេះ​»​។ ខាង​ភាគី​ក្រុមហ៊ុន Nike បាន​ឆ្លើយ​បែបនេះ​នៅពេល​សួរ​អំពី​ការចោទប្រកាន់​ទៅលើ​ខ្សែប្រយុទ្ធ​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​លើក​លោក វ័យ​២៧​ឆ្នាំ​។​
 
​ក្រៅពី Nike មាន​ក្រុមហ៊ុន​ពី​អាមេរិក​មួយទៀត​គឺ Mastercard ដែល​គ្រោង​ផ្តល់​ស្ព​ន​ស័​រ​ដល់ Neymar ក៏បាន​ប្រកាស​ព្យួរ​ការ​ការផ្សាយពាណិជ្ជកម្ម​វិញ​ផងដែរ​ដោយ​ត្រូវ​រង់ចាំ​ស្ថានភាព​ប្រ​វិញ​។ តំណាង​ក្រុមហ៊ុន​ទូទាត់​ប្រាក់​មួយ​នេះ​បាន​បញ្ជាក់ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ក្រុមហ៊ុន​បានរៀបចំ​ផ្សាយពាណិជ្ជកម្ម​ជាមួយ Neymar នា​យុទ្ធនាការ​ការប្រកួត Copa America នៅ​ខែ​នេះ ប៉ុន្តែ​ត្រូវ​សម្រេចចិត្ត​ផ្អាក​វិញ​៕
 

Tag:
 បាល់ទាត់​
  Neymar
  Nike
© រក្សាសិទ្ធិដោយ thmeythmey.com