ជាតិ
ក្រសួងបរិស្ថាន រៀបចំ​កម្មវិធី​កម្សាន្ត​ដ៏​សម្បូរបែប​សម្រាប់​កុមារ​នៅ​ថ្ងៃទី​៨ មិថុនា​នេះ
08, Jun 2019 , 9:24 am        
រូបភាព
​ភ្នំពេញ​៖ ដើម្បី​ចូលរួម​អបអរ​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២​មិថុនា និង​ទិវា​កុមារ​កម្ពុជា ក្រសួងបរិស្ថាន សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ រៀបចំ​កម្មវិធី​ក្តី​សុបិន នៅ​ថ្ងៃទី​០៨ ខែមិថុនា​នេះ នៅ​អគារ​ខេមរា​នី ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៥​ល្ងាច​។


 
​នា​ស្នាក់ការ​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ បានរៀបចំ​កម្មវិធី​ក្ដី​សុបិន សម្រាប់​កុមារ​ស្វែងយល់​ពី​បរិស្ថាន និង​ចូលរួម​កម្សាន្ត​សប្បាយ​ជាមួយ​កម្មវិធី​ពិសេស​ជាច្រើន​។ បើតាម​ក្រសួងបរិស្ថាន​កម្មវិធី​ក្ដី​សុបិន​នេះ រៀបចំឡើង ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ និង​ការបណ្ដុះ​ស្រឡាញ់​បរិស្ថាន​ដល់​កុមារ​។ 


រូបភាពពីក្រសួងបរិស្ថាន
 
​ក្នុង​កម្មវិធី​ក្ដី​សុបិន​នេះ មានកម្ម​វិធី​ដូចជា ការប្រឡងប្រណាំង​ផាត់​ពណ៌ និង​ការ​ផ្គុំ​រូបភាព​, ការ​ទស្សនាការ​ដាក់តាំង​បង្ហាញ​សំណាក​សត្វ និង​វីដេអូ​, ទស្សនាការ​ដាក់តាំង​បង្ហាញ​ផ្ទាំង​រូបភាព​អប់រំ​, ការសំដែង​សិល្បៈ​«​ល្ខោនខោល​»,  ការធ្វើ​ម្ហូប​, សកម្មភាព​កីឡា​, ការដើរ​បង្ហាញ​ម៉ូត​សម្លៀកបំពាក់ និង​ការប្រគំ​តន្ត្រី​និង​ចម្រៀង​កុមារ​។  តាមរយៈ​កម្មវិធី​សាធារណជន នឹង​បាន​ស្វែងយល់​ពី​បញ្ហា​បរិស្ថាន ព្រមទាំង​ចែករំលែក​នូវ​ភាពសប្បាយ​រីករាយ បង្កើន​ទំនាក់ទំនង និង​ចំណង​សាមគ្គីភាព​រវាង​បុគ្គល​ផងដែរ​៕


រូបភាពពីក្រសួងបរិស្ថាន
 

Tag:
 សស​យក​
  កុមារ​
  បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com