ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្លាប់តែ​ឮ​គេ​និយាយថា ការ៉ុត​ល្អ​ចំពោះ​សុខភាព​ភ្នែក ចុះ​វា​ល្អ​ម៉េច​ទៅ​? ចង់ដឹង គួរតែ​ចុច​អាន​!!!
09, Jun 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ៉ុត​គឺ​បន្លែ​ប្រភេទ​មឺ​ម​មួយ​ប្រភេទ​ដែល​ត្រូវបាន​ប្រជាជន​ទូទាំង​ពិភពលោក​ពេញនិយម ហើយក៏​សម្បូរ​ទៅដោយ​ជីវជាតិ​ថែមទៀត​។ អ្វីដែល​គេ​ល្បី​ជាងគេ​ជាមួយនឹង​មឺ​ម​ការ៉ុត​នោះ​គឺ វា​ជួយ​ធ្វើ​ឲ្យ​ភ្នែកមាន​សុខភាព​ល្អ និង​បង្ការ​ការ​ខ្វាក់មាន់​តែម្តង​។ ចង់​សួរថា តើ​អ្វី​ទៅ​នៅ​ពីក្រោយ​អត្ថប្រយោជន៍​មួយ​នេះ​?



ចង់ដឹង សូម​តាមដាន​ជាមួយ​ខ្ញុំ​ដូចខាងក្រោម​នេះ​៖
 
​ថ្វីបើ​មានការ​ពិត​មួយ​ទាក់ទង​នឹង​រឿងនេះ ប៉ុន្តែ​ទំនាក់ទំនង​រវាង​ការ៉ុត និង​ភាព​មើលឃើញ​ច្បាស់​របស់​ភ្នែក​គ្រាន់តែ​ជា​ជំនឿ​មិន​ត្រឹមត្រូវ​ប៉ុណ្ណោះ​។ ក្នុង​សង្គ្រាមលោកលើកទីពីរ អ្នកបើក​យន្តហោះ​ចម្បាំង​អាមេរិក​បានចាប់ផ្តើម​ប្រើប្រាស់​រ៉ា​ដា​ដំបូង​របស់​យន្តហោះ​នេះ​ដើម្បី​បាញ់​យន្តហោះ​សត្រូវ​។ ដើម្បី​រក្សា​បច្ចេកវិទ្យា​ថ្មី​ដ៏​អាថ៌កំបាំង​នេះ ភាព​មើលឃើញ​ច្បាស់​របស់​អ្នកបើក​យន្តហោះ ជាពិសេស​នៅពេល​យប់ ត្រូវបាន​ណែនាំ​ឲ្យ​ញ៉ាំ​ការ៉ុត​តែម្តង​។ ចាប់តាំងពី​ពេលនោះ​មក​ទើប មាន​ពាក្យ​ដំណាល​តៗ​គ្នា​រហូត​ថា មឺ​ម​ការ៉ុត​ជួយ​ដល់​ភាពច្បាស់​របស់​ភ្នែក​រហូតដល់​បច្ចុប្បន្ន​ទៅ​។ 
 
​យ៉ាងណាមិញ ថ្វីបើ​វា​មិនមាន​អាហារ​ជំនួយ​ភ្នែក​ពិតប្រាកដ​ដាក់លក់​ក្នុងសម័យ​សង្គ្រាមលោកលើកទី​ពីរ​ក៏ដោយ តែ​ការ៉ុត​បាន​ផ្ទុក​ទៅដោយ​សារធាតុ​ជាច្រើន​ដែល​ល្អ​ចំពោះ​ភ្នែក​ដែរ​។ 
​ការ៉ុត​សម្បូរ​ទៅដោយ​សារធាតុ Beta carotene និង Lutein ដែលជា​អង់​ទី​អុកស៊ីដ​ង់​ជួយ​បង្ការ​ការខូចខាត​រប​ស់​ភ្នែក​ដែល​បង្កឡើង​ដោយ​រ៉ាឌីកាល​សេរី​។ រ៉ាឌីកាល​សេរី​គឺជា​សារធាតុ​ដែល​អាច​បំផ្លាញ​កោសិកា បង្ក​ភាព​ចាស់ និង​ជំងឺ​រ៉ាំរ៉ៃ​រួមទាំង​ជំងឺ​ភ្នែក​ផង នៅពេលដែល​វា​មាន​ចំនួន​ច្រើនពេក​។ 
 
Beta Carotene ជា​អ្នកផ្តល់​ពណ៌​ក្រហម លឿង និង​ទឹកក្រូច​ដល់​រុក្ខជាតិ​។ ការ៉ុត​ពណ៌​ទឹកក្រូច​គឺមាន Beta Carotene ខ្ពស់ ដែល​រាងកាយ​នឹង​បំ​លែង​វា​ទៅជា​វីតាមីន A​។ ការ​កង្វះ​វីតាមីន A អាច​នាំ​ឲ្យ​ខ្វាក់​មាន់បាន តែ​ជំងឺ​នេះ​អាច​ស្រួលបួល​វិញ​នៅពេល​ប្រើ​ថ្នាំ​បំប៉ន​ជំនួយ​។ វីតាមីន A គឺជា​តម្រូវការ​សម្រាប់​បង្កើតជា Rhodopsin ដែលជា​ក​ន្លែ​ពណ៌​ក្រហមខ្ចី​ស្វាយ សម្រាប់​មានប្រតិកម្ម​តិចតួច​នឹង​ពន្លឺ ក្នុង​កោសិកា​ភ្នែក សម្រាប់​ជួយ​ឲ្យ​មើលឃើញ​នៅពេល​យប់​។ 
 
​រាងកាយ​មនុស្ស​យើង​នឹង​បឺត​ស្រូប និង​ប្រើប្រាស់ Beta Carotene កាន់​តែមាន​ប្រសិទ្ធភាព​នៅពេល​អ្នក​ញ៉ាំ​ការ៉ុត​ឆ្អិត​ច្រើនជាង​ឆៅ​។ ក្រៅពីនេះ វីតាមីន A និង Beta Carotene គឺជា​វីតាមីន​ដែល​រលាយ​ក្នុង​ខ្លាញ់ ដូច្នេះ​ការ​ញ៉ាំ​ការ៉ុត​ជាមួយនឹង​អាហារ​ប្រភេទ​ខ្លាញ់ នឹង​ជំរុញ​ដល់​ការ​បឺត​ស្រូប​កាន់តែ​ល្អ​។ 
 
​ការ៉ុត​ពណ៌​លឿង​ផ្ទុក​ទៅដោយ​សារធាតុ Lutein ភាគច្រើន ដែល​វា​នឹង​ជួយ​បង្ការ​ជំងឺ ខូច​ភ្នែក Macular Degeneration ដោយសារតែ​ភាព​ចាស់ ឬ​ជា​ជំងឺ​ដែល​ខ្សោយ​ភាព​មើលឃើញ ឬ​មើល​កាន់តែ​ព្រិល​ទៅៗ បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com