ជាតិ
ក្រសួងពាណិជ្ជកម្ម បន្តរុះរើស្លាកយីហោអាជីវកម្មគ្មានច្បាប់ នៅខេត្តប៉ៃលិន រូបភាពពីក្រសួងពាណិជ្ជកម្ម
× ក្រសួងពាណិកម្ម បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះរុះរើស្លាកយីហោអាជីវកម្មគ្មានច្បាប់អនុញ្ញាត របស់ជនជាតិ២កន្លែងនៅខេត្តប៉ៃលិន។
កាលពីថ្ងៃទី៥ ខែមិថុនា ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន បានចុះទម្លាក់ស្លាកយីហោអាជីវកម្មអត់ច្បាប់របស់ជនជាតិចិនចំនួន ២កន្លែងទៀត ដែលមានទីតាំងនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ នេះបើតាមទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម។ ប្រភពដដែល ឲ្យដឹងទៀតថាក្នុងប្រតិបត្តិការលើកនេះ មន្ត្រីបានរកឃើញកន្លែងប្រកបអាជីវកម្ម ១៣ទីតាំង ដែលពុំមានភាពអនុលោម ក្នុងនោះអត់មានច្បាប់១០ទីតាំង ប្រើប្រាស់ពាក្យពេចន៍ខ្មែរមិនត្រឹមត្រូវ ២ទីតាំង និងបិទស្លាកតម្លៃទំនិញជារូបិយប័ណ្ណបរទេស ១ទីតាំង៕
រូបភាពពីក្រសួងពាណិជ្ជកម្ម
រូបភាពពីក្រសួងពាណិជ្ជកម្ម
Tag:
រុះរើស្លាកយីហោ
អាជីវកម្មគ្មានច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com