ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ពន្យុះ​ថែម​ឲ្យ​សម្តេច ហ៊ុន សែន ប្តឹង​លោក​បី​ករណី​ទៀត ទៅ​តុលាការ​បារាំង​
08, Jun 2019 , 7:29 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក សម រង្ស៊ី  គ្មាន​ខ្វល់ខ្វាយ​អ្វី​ឡើយ ចំពោះ​គម្រោង​របស់​សម្តេច ហ៊ុន សែន និង សម្តេច ស ខេង ដែល​ឲ្យ​អ្នកច្បាប់​សិក្សា​និង​រៀបចំ​បណ្តឹង ដើម្បី​ប្តឹងទៅ​តុលាការ​បារាំង​។ លោក ថែមទាំង ជំរុញ​សម្តេច ហ៊ុន សែន ឲ្យ​ប្តឹង​លោក​៣​បទល្មើស​បន្ថែមទៀត​។ 


 
​តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក សម រង្ស៊ី  បាន​ចោទ​សម្តេច ហ៊ុន សែន ជាថ្មី អំពី​ឧក្រិដ្ឋកម្ម​៣​ផ្សេងទៀត ដែល​រួមមាន ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ជិត​រដ្ឋសភា​ចាស់ កាលពី​ឆ្នាំ​៩៧ ឃាតកម្ម​លើ​អ្នកស្រី ពិសិដ្ឋ ពី​លិ​កា នៅ​ឆ្នាំ​៩៩ និង​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ក្នុង​ឆ្នាំ​២០១៦​។ លោក ដាក់​ជា​សំណួរ​ថា «​តើ លោក ហ៊ុន សែន ហ៊ាន​ប្តឹង​ខ្ញុំ​នៅមុខ​តុលាការ​បារាំង​ឬទេ ចំពោះ​បទឧក្រិដ្ឋ​ទាំង​៣​នេះ ដែល​ខ្ញុំ​បាន​ចោទ​គាត់​ជា​ចំហ ថា​គាត់​ជា​អ្នកបញ្ជា​ឲ្យ​ប្រព្រឹត្ត​?»​។​
 
​សម្តេច ហ៊ុន សែន ចង់​ប្តឹង​លោក សម រង្ស៊ី ទៅតុលាការ​បារាំង ដើម្បី​រក​យុត្តិធម៌ ព្រោះ​មិន​សុខចិត្ត ដែល​លោក សម រង្ស៊ី ចោទ​សម្តេច ថា ជា​អ្នក​សម្លាប់​លោក ហុក ឡុង​ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ​។ ឯ សម្តេច ស ខេង ចង់​ប្តឹង ព្រោះ​លោក សម រង្ស៊ី  ចោទ​សម្តេច​ថា មាន​គម្រោង​ធ្វើ​រដ្ឋ​ប្រ​ប្រហារ​និង​បក្ស​ប្រហារ​។ ការប្រកាស​ពី​គម្រោង​ប្តឹង​របស់​សម្តេច​ទាំងពីរ គឺធ្វើឡើង ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩៕ 
 
 

Tag:
 សម រង្ស៊ី​
  ហ៊ុន សែន​
  ស ខេង​
© រក្សាសិទ្ធិដោយ thmeythmey.com