ជាតិ
កាំកុងត្រូល រក​មិនឃើញ​ផលិតផល​«​នំ​បញ្ចុក​»​ដែលមាន​បញ្ហា​ឡើយ
08, Jun 2019 , 4:29 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកអគ្គនាយកដ្ឋានកាំកុងត្រូល
រូបភាពពីហ្វេសប៊ុកអគ្គនាយកដ្ឋានកាំកុងត្រូល
​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​៧ និង​ទី​៨ ខែមិថុនា អគ្គនាយកដ្ឋាន​កាំកុងត្រូល រកឃើញ​ទំនិញ​ប្រើ​សារធាតុ​គីមី និង​ម្ហូបអាហារ​ហួស​កាលបរិច្ឆេទ ប្រមាណ​១​តោន ប៉ុន្តែ​រក​មិនឃើញ​ផលិតផល​«​នំ​បញ្ចុក​»​ដែលមាន​បញ្ហា​ឡើយ​។ លោក ឃួន សាវុធ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កាំ​កុង​ត្រូ​កល បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ (Thmey Thmey) តាម​ទូរស័ព្ទ​ថា ភាគច្រើន​ទំនិញ​ដែល​រកឃើញថា​មាន​បញ្ហា​នោះ ជា​អាហារ​វេច​ខ្ចប់ និង​ភេសជ្ជៈ​កំប៉ុង​។


 
​លោក ឃួន សាវុធ បញ្ជាក់​ដូច្នេះ​៖«​យើង​រក​ឃើ​មាន​ជាង​១​តោន ហើយ​ភាគច្រើន​ជា​ទំនិញ​អាហា​រវច​ខ្ចប់​ភេសជ្ជៈ​កំប៉ុង​។ ក្រៅពីនេះ មាន​បន្លែ​ប្រមាណ​ជាង​១៥​គីឡូក្រាម ដែលមាន​សារធាតុ​រក្សាទុក​ឲ្យ​បានយូរ ហើយ​ចំពោះ​នំ​បញ្ចុក​គឺ​ពុំបាន​រកឃើញ​អ្វី​ខុស​ប្រក្រតី​នោះទេ​»​។ 
 
​សូមបញ្ជាក់ថា តាំងពី​ថ្ងៃទី​៧ ខែមិថុនា ម​ន្រី្ត​កាំកុងត្រូល​រាជធានី​ខេត្ត បាន​បើក​យុទ្ធនា​ចុះ​ពិ    និត្យ​នំ​បញ្ចុក បន្លែ​ល្បោយ និង​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ ក្នុង​ថ្ងៃទី​៩ នៃ​ការហូប​នំ​បញ្ចុក ហើយ​ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ​ខូចគុណភាព ក្លែងបន្លំ​ស្លាក​សញ្ញា និង​មាន​សារធាតុ​គីមី​ហាមឃាត់​៕


អគ្គនាយកដ្ឋានកាំកុងត្រូល


Tag:
 ទំនិញ​
  ហួត​កាលបរិច្ឆេទ​
  គ្មាន​គុណភាព
© រក្សាសិទ្ធិដោយ thmeythmey.com