ជាតិ
សង្គមជាតិ
ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ទាក់ទង​នឹង​ការជួញដូរ​អាវុធ​ខុសច្បាប់​តាម​ហ្វេ​ស​ប៊ុ​ក​
08, Jun 2019 , 5:59 pm        
រូបភាព
​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​ការិយាល័យ  នគរបាល​ព្រហ្មទណ្ឌ កម្រិត​ស្រាល ខេត្តសៀមរាប បាន​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់​កាលពី​រសៀល​ថ្ងៃទី​៥ ខែមិថុនា ទាក់ទង​នឹង​ការជួញដូរ​អាវុធ​ខុសច្បាប់​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ នេះ​បើតាម​ការផ្សាយ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​។

 
​តាម​ប្រភព​ដដែល ជនសង្ស័យ​ទាំង​៣​នាក់ បាន​សារភាពថា​ពួកគេ​ពិតជា​បាន នាំចូល នាំចេញ និង​កែឆ្នៃ ជួញដូរ​អាវុធ ពិតប្រាកដ​មែន​។ យ៉ាងណាក៏ដោយ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា មិនបាន​បញ្ជាក់​ពី​ចំនួន​អាវុធ ដែល​អាជ្ញាធរ​បាន​ដកហូត​បាន ក៏ដូចជា​នីតិវិធី​បន្ត​យ៉ាណា​លើ​ជនសង្ស័យ​ទាំង​៣ នាក់​នោះទេ​។​
 










Tag:
 បទល្មើស​បច្ចេកវិទ្យា​
  អាវុធ​ខុសច្បាប់​
© រក្សាសិទ្ធិដោយ thmeythmey.com