ជាតិ
រថយន្ត
អាជ្ញាធរ​នឹង​ចាប់​ឃាត់​រថយន្ត​ដឹក​លើស​ទម្ងន់ ចេញពី​កំពង់ផែ​តែម្ដង​
09, Jun 2019 , 8:29 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នឹង​ចាត់​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​រថយន្ត​កែច្នៃ​ដឹក​លើស​ទម្ងន់ នៅ​គោលដៅ​ដើមទី គឺ​នៅ​កំពង់ផែ​ភ្នំពេញ និង​កំពង់ផែ​ព្រះសីហនុ ចាប់ពី​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​២០១៩ តទៅ​។​


 
​វិធានការ​ខាងលើនេះ ធ្វើឡើង​ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ ផ្លូវថ្នល់​ស្ពាន ឲ្យ​ជាប់​រឹងមាំ​បានយូរ និង​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃទី​៦​ខែមិថុនា​។​
 
​សេចក្ដីជូនដំណឹង​បាន​ឲ្យ​ដឹង​ដូច្នេះ​ថា​៖«​ក្រុមការងារ​នេះ​នឹង​ចាប់ផ្ដើម​ត្រួតពិនិត្យ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​ផាកពិន័យ​អន្តរការណ៍ និង​កែតម្រូវ​លក្ខណៈ​បច្ចេកទេស​ចំពោះ​យានយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ ដែល​មិនបាន​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ដូច​មានចែង​ក្នុង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន នៅ​គោលដៅ​ដើមទី ក្នុង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ចាប់ពី​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​២០១៩ តទៅ​»៕
 

Tag:
 ចរាចរណ៍​
  ដឹក​លើស​ទម្ងន់​
© រក្សាសិទ្ធិដោយ thmeythmey.com