ជាតិ
រថយន្ត
អាជ្ញាធរនឹងចាប់ឃាត់រថយន្តដឹកលើសទម្ងន់ ចេញពីកំពង់ផែតែម្ដង
× ភ្នំពេញ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នឹងចាត់ក្រុមការងារចុះត្រួតពិនិត្យរថយន្តកែច្នៃដឹកលើសទម្ងន់ នៅគោលដៅដើមទី គឺនៅកំពង់ផែភ្នំពេញ និងកំពង់ផែព្រះសីហនុ ចាប់ពីថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៩ តទៅ។
វិធានការខាងលើនេះ ធ្វើឡើងដើម្បីការពារទ្រព្យសម្បត្តិសាធារណៈ ផ្លូវថ្នល់ស្ពាន ឲ្យជាប់រឹងមាំបានយូរ និងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ នេះបើតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៦ខែមិថុនា។
សេចក្ដីជូនដំណឹងបានឲ្យដឹងដូច្នេះថា៖«ក្រុមការងារនេះនឹងចាប់ផ្ដើមត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយផាកពិន័យអន្តរការណ៍ និងកែតម្រូវលក្ខណៈបច្ចេកទេសចំពោះយានយន្តធុនធ្ងន់ និងអ្នកបើកបរ ដែលមិនបានបំពេញតាមលក្ខខណ្ឌតម្រូវដូចមានចែងក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន នៅគោលដៅដើមទី ក្នុងកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៩ តទៅ»៕
Tag:
ចរាចរណ៍
ដឹកលើសទម្ងន់
© រក្សាសិទ្ធិដោយ thmeythmey.com