ជាតិ
ពីនេះ ពីនោះ
សង្គមជាតិ
២៥ខេត្ត/រាជធានី
នំ​រួម​ជាតិ​!
09, Jun 2019 , 8:15 am        
រូបភាព
ដោយ:
​បទ ផ្កាឈូក​រីក


-​ហូប​នំ​ខ្មែរ  ថែ​នំ​ជាតិ         ញាតិ​ចូលចិត្ត​
​ហូប​នំ​ខ្មែរ   ស្នេហ៍​ស្នាល​ស្និទ្ធ កុំ​គិតក្រែង​
​ហូប​នំ​ខ្មែរ   ខ្មែរ​យើង​ធ្វើ     ដោយ​ដៃ​ឯង​
​ហូប​នំ​ខ្មែរ   រស​ខ្មែរ​ស្តែង     ខ្មែរ​ត្រូវការ​។​
 
-​នំ​រួម​ជាតិ  នាំ​ញាតិ​ជុំ         រម្យ​រីករាយ​
​នំ​រួម​ជាតិ   ខ្មែរ​អាយ​នាយ  ងាយ​ពិសា​
​នំ​រួម​ជាតិ    រួមគ្នា​ហូប       គ្មាន​រអា
​នំ​រួម​ជាតិ   ទោះយ៉ាងណា   ខ្មែរ​តែមួយ​។​
 
​ចិត្ត​ដូចគ្នា គ្រានេះ​ម្តង      ផ្សង​ផ្សះផ្សា​
​ចិត្ត​ដូចគ្នា ជា​ខេមរា         មក​រួម​ស្ទួយ​
​ចិត្ត​ដូចគ្នា យល់ចិត្ត​គ្នា      រួម​ធ្លុង​មួយ​
​ចិត្ត​ដូចគ្នា រួមគ្នា​ជួយ        ពិត​ខ្មែរ​ខ្លាំង​។​
 
​នំ​បញ្ចុក    តុ​រួមគ្នា           ជា​ជាតិខ្មែរ​
​នំ​បញ្ចុក    ទោះ​ក្រុង​ស្រែ   ខ្មែរ​រួម​ឆ្នាំង​
​នំ​បញ្ចុក    នំ​គ្មាន​ពណ៌     ស្រប​ប្រឆាំង​
​នំ​បញ្ចុក    រួម​ខ្មែរ​ខ្លាំង    ច្បាំង​ឈ្នះ​ក្រ​៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com