អត្ថបទពាណិជ្ជកម្ម
សម្ពោធផ្លូវការហើយ! រថយន្ដតូយ៉ូតា Avanza ឆ្នាំ២០២០ រាងស្អាតមិនធម្មតា ឯតម្លៃធូរថ្លៃមែនទែន
× កាលពីថ្ងៃទី៨ ខែមិថុនា ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខផលិតផលយានយន្ដ និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានប្រារព្ធកម្មវិធីសម្ពោធ រថយន្ដតូយ៉ូតា Avanza ស៊េរីថ្មី ឆ្នាំ២០២០ នៅឯក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាទួលសង្កែ។ ក្នុងពិធីសម្ពោធនេះ មានការចូលរួមជាអធិបតី លោក គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ថ្នាក់ដឹកនាំក្រុមហ៊ុន និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
នៅក្នុងកម្មវិធីសម្ពោធរថយន្ដតូយ៉ូតាស៊េរីថ្មី ឆ្នាំ២០២០ លោក គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានបញ្ជាក់ថា នេះគឺជាមោទកភាពសម្រាប់ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ដែលបាននាំយកមកនូវរថយន្ដតូយ៉ូតា Avanza ស៊េរីថ្មី ឆ្នាំ២០២០ ជាមួយនឹងការផ្លាស់ប្ដូរមុខមាត់ថ្មី ដែលមានភាពទាក់ទាញគួរជាទីចាប់អារម្មណ៍ ព្រមទាំងតម្លៃសមរម្យ និងសាកសមបំផុតសម្រាប់ អតិថិជនដែលតែងតែគាំទ្រនូវរថយន្ដប្រភេទនេះកន្លងមក។ លោក គង់ នួន បន្ថែមថា៖«ស្របពេលដែលសន្ទុះនៃការប្រើប្រាស់យានយន្ដក្នុងប្រទេស កំពុងតែមានការកើនឡើងយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ហើយយើងខ្ញុំជឿជាក់ថា រថយន្តតូយ៉ូតាស៊េរីថ្មី Avanza ២០២០នេះ នឹងក្លាយជា ជម្រើសដ៏ល្អឥតខ្ចោះសម្រាប់លោកអ្នក ដែលប្រាថ្នាចង់បានដំណើរកម្សាន្តជាលក្ខណៈគ្រួសារប្រកបដោយភាព រីករាយ និងសុភមង្គល»។
ផ្នែកខាងក្រៅនៃរថយន្តស៊េរីថ្មី លក្ខណៈគ្រួសារនេះ ត្រូវបានច្នៃឡើងដោយមានការរចនាប៉ាណាមុខថ្មី ដែលធ្វើឲ្យរថយន្តកាន់តែស្រស់ស្អាត និងកាន់តែទាក់ទាញខ្លាំងជាងមុន អមជាមួយចង្កៀងមុខភ្លោះ ប្រភេទអំពូលLED ដែលអាចបំភ្លឺភ្លើងបានច្បាស់ល្អ និងសន្សំសំចៃខ្ពស់ ក្នុងការប្រើប្រាស់។ មិនត្រឹមតែប៉ុណ្ណោះ រថយន្តតូយ៉ូតា Avanza ២០២០ បានភ្ជាប់ជាមួយកញ្ចក់មើលក្រោយផ្នែកចំហៀង និងរបាំងការពារចំហៀងរថយន្ត ដែលរំលេចជាមួយក្រូម៉េយ៉ាងស្រស់ស្អាត អមនឹងថាសកង់១៥អ៊ីញ រចនាថ្មីជាលក្ខណៈស្ព័រ ដែលធ្វើឲ្យរថយន្តកាន់តែមានរាងសង្ហាមួយកម្រិតទៀត។ បន្ថែមពីលើនេះទៀត ផ្នែកខាងក្រោយរថយន្ត បានបំពាក់ចង្កៀងយ៉ាងស្រស់ស្អាត ជាមួយនឹងកាងខ្យល់ ដំបូលខាងក្រោយយ៉ាងទាក់ទាញ។ ចំណែកឯផ្នែកខាងលើរថយន្តមានភ្ជាប់ជាមួយអង់តែងវិទ្យុ ទម្រង់ជាព្រុយត្រីឆ្លាម ដែលមានសមត្ថភាពចាប់រលកសញ្ញាបានច្បាស់ល្អផងដែរ។
ផ្នែកខាងក្នុងរថយន្ត បានបំពាក់នូវប្រព័ន្ធកម្សាន្ត DVD Touch Screen ជាមួយមុខងារ T-Link ដែល ងាយស្រួលក្នុងការបញ្ជូនទិន្ន័យ ពីអេក្រង់ទូរស័ព្ទ ទៅរថយន្តបានយ៉ាងល្អ។ រថយន្តស៊េរីថ្មីនេះ ក៏មានភ្ជាប់មកជាមួយនូវអេក្រង់បង្ហាញពហុព័ត៌មាន ដែលមានការរចនាថ្មី និងប៊ូតុងបញ្ជាបិទ-បើកសំឡេងនៅលើដៃចង្កូត ព្រមទាំងប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់ ដែលផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ផងដែរ។ លើសពីនេះទៅទៀត រថយន្តតូយ៉ូតា Avanza ស៊េរីថ្មីឆ្នាំ២០២០ មានកៅអីចំនួន៧ ដែលជួរទី២និងទី៣ អាចបត់បែនបានតាមតម្រូវការ ធ្វើឲ្យខាងក្នុង រថយន្តទូលាយ និងផ្ដល់ផាសុកភាពខ្ពស់ ជាមួយនឹងប្រព័ន្ធមាស៊ីនត្រជាក់ ២ប្លុកផ្សេងគ្នា។
ក្រៅពីនេះរថយន្ដស៊េរីថ្មី Avanza ២០២០ បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពជាច្រើនដូចជា កាមេរ៉ាក្រោយ ដែលជួយផ្តល់សុវត្ថិភាពក្នុងពេលចូលចំណត ពោងសុវត្ថិភាពចំនួន២ ប្រព័ន្ធបែងចែកកម្លាំងសម្ពាធហ្វ្រាំង(EBD) ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព(ABS) ប្រព័ន្ធការពារគៀបដោយស្វ័យប្រវត្ដិ និងគន្លឹះកៅអីសុវត្ថិភាពកូនក្មេង (ISO FIX)។ រថយន្តស៊េរីថ្មីនេះ មានតម្លៃត្រឹមតែ ៣១,៩០០ ដុល្លារសហរដ្ឋអាមេរិក តែប៉ុណ្ណោះ និងមានពណ៌ជាច្រើនជម្រើស ដូចជាៈ ពណ៌ស ពណ៌ប្រាក់ ពណ៌ប្រផេះ ពណ៌ខ្មៅ ពណ៌មាស និងពណ៌ខៀវ។ លក្ខណៈពិសេសៗ ជាច្រើន រួមផ្សំនឹងភាពស្រស់ស្អាត ជាមួយនឹងតម្លៃសមរម្យ ដែលត្រូវបានរចនាឡើង សម្រាប់រថយន្តតូយ៉ូតា Avanza ស៊េរីថ្មី ឆ្នាំ២០២០នេះ ពិតជាធ្វើឲ្យរថយន្តសាកសមបំផុតសម្រាប់អ្នកប្រើប្រាស់ ជាពិសេស ចំពោះគ្រួសារដែលមាន សមាជិកច្រើន ហើយចង់បង្កើនភាពរីករាយក្នុងការធ្វើដំណើរ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com