ជាតិ
សង្គមជាតិ
សមត្ថកិច្ច​កំពុង​តាម​ចាប់​ម្ចាស់​ក្លិប​«​លុ​ច្ស​សារី​»​សង្ស័យ​ជា​ជនជាតិ​វៀតណាម​
09, Jun 2019 , 1:59 pm        
រូបភាព
​ភ្នំពេញ​៖ ប្រតិបត្តិ​ការឆែកឆេរ​គ្រឿងញៀន​នៅ​ក្លិប​កម្សាន្ត «​លុ​ច្ស​សារី​» កាលពី​យប់​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៩ បាន​ឃាត់ខ្លួន​អ្នក​កម្សាន្ត​ចំនួន ៤១៧​នាក់ (​ស្រី​១៨៧​នាក់​)  ក្នុងនោះ ភាគច្រើន​ជា​ជនជាតិ ចិន វៀតណាម និង​ខ្មែរ​។ កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ចាប់​ម្ចាស់​ក្លិប​កម្សាន្ត លុ​ច្ស​សារី ជា​ជនជាតិ វៀតណាម ដើម្បី​មក​ស៊ើបសួរ និង​ផ្ដន្ទាទោស​តាមច្បាប់​។ នេះ​បើតាម​លោក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន ថ្មីៗ​តាម​ទូរស័ព្ទ​។

 
​លោក​បាន​បន្ថែមថា សមត្ថកិច្ច​មិនទាន់​កំណត់​ចំនួន​គ្រឿងញៀន​បាន​នៅឡើយ​ទេ ហើយក៏​មិនទាន់​ដឹង​ចំនួន​អ្នកញៀន​ថ្នាំ​ពិត​នោះដែរ​។ ប៉ុន្តែ​សមត្ថកិច្ច​កំពុង​បន្តធ្វើ​តេស្ត​សារធាតុ ញៀន អ្នក​ដែល​បាន​ឃាត់ខ្លួន បាន​ចំនួន​ជាង ២០០​នាក់ និង​កំពុង​បន្តធ្វើ​តេស្ត​សារធាតុ​ញៀន​។​
 
​សូមបញ្ជាក់ថា នេះ​មិនមែនជា​លើក​ទី​១​ឡើយ ដែល​សមត្ថកិច្ច​បានរ​ក​ឃើញ​គ្រឿងញៀន នៅក្នុង​ក្លិប​កម្សាន្ត​។ កាលពី​ថ្ងៃទី​២៣ កុម្ភៈ ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​ក្រោម​ការដឹកនាំ​ផ្ទាល់ របស់លោក ស ថេត បាន​បិទ​ក្លិប Rock  ក្រោយមក​ឃើញ​គ្រឿងញៀន​ដល់​ទៅ​ជាង​៥០ គីឡូក្រាម និង​ចាប់បាន​អ្នកជួញដូរ​និង​អ្នក​សេព​គ្រឿងញៀន​ជាង​៣០០​នាក់​៕



Tag:
 ​គ្រឿងញៀន​
  ក្លិប លុ​ច្ស​សារី​
  សង្គម​
© រក្សាសិទ្ធិដោយ thmeythmey.com