អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អុីណារីតា បន្តចែកអំណោយសប្បុរសធម៌ដល់ពលរដ្ឋ និងសិស្សានុសិស្សដែលខ្វះខាត នៅខេត្តសៀមរាប
× ក្រុមហ៊ុន អុីណារីតា នាំយកអំណោយសប្បុរសធម៌ ចែកជូនប្រជាពលរដ្ឋ និង សិស្សានុសិស្ស ស្រុកអង្គរធំ តាមរយៈ សមាគមនសប្បុរសធម៌ដានីយ៉ែល ក្រុមហ៊ុន អុីណារីតា នាំយកអំណោយសប្បុរសធម៌ ចែកជូនបរជាពលរដ្ឋក្រីក្រ និងសិស្សានុសិស្សខ្វះខាតសំភារះសិក្សា ជាច្រើនរូប និង គ្រួសារ នៅស្រុកអង្គរធំ ខេត្តសៀមរាប។
កម្មវិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយមានការអញ្ជើញចូលរួម ពី លោក ផេង សុធី ជាតំណាងរបស់ លោក ឌីម សួនណាត និង លោកស្រី ម៉ក់ សុភក្ត្រ័ អគ្គនាយក ក្រុមហ៊ុន អុីណារីតា ឌីវេឡុបម៉ិន រួមទាំង អាជ្ញាធម៌ដែនដី សិល្បករ សិល្បការិនី និង សមាជិក សមាជិកា ក្រុមគ្រួសារ អុីណារីតាជាច្រើនរូប។
ក្នុងឱកាសនោះ លោក ផេង សុធី ក៏បាននាំយកពាក្យពេចន៍សួរសុខទុក្ខរបស់លោក អគ្គនាយក និងលោកស្រី និងបានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋ ខិតខំប្រឹងប្រែង ធ្វើស្រែចំការ ដ្បិតរដូវរស្សាបានចូលមកដល់ហើយ។ ពិសេសថែទាំសុខភាព ពីជំងឺដង្កាត់ផ្សេងដូចជាជំងឺ គ្រុនឈាម គ្រុនចាញ់ជាដើម។
មិនតែប៉ុណ្ណោះ សូមឲ្យបងប្អូន លោកយាយ លោកតា ទទួលយកអំណោយសប្បុរសធម៌នេះ ដែលទទួលបានពីការបរិច្ចាគ របស់សប្បុរសជន ដែលជាអតិថិជនរបស់ក្រុមហ៊ុន អុីណារីតា បុគ្គលិក និងមួយផ្នែកធំពីលោក អគ្គនាយក និងលោកស្រីផ្ទាល់ យកទៅប្រើប្រាស់ ដើម្បីជាការដោះស្រាយបញ្ហា ទុក្ខលំបាកផ្សេងៗមួយគ្រាធំ។
តារាចម្រៀងលោក គូម៉ា និង លោកម៉ាដូណា ក៏បានបង្ហាញចំណាប់អារម្មណ៍សប្បាយចិត្តដែលបានចូលរួមសាងអំពើល្អ និងចែកអំណោយសប្បុរសធម៌ នៅថ្ងៃនេះ។ ក្នុងនាម លោកជាសិល្បករ ហើយក៏ជាអតិថិជនផ្ទាល់ របស់ក្រុមហ៊ុនអុីណារីតាផងនោះ សិល្បករទាំង២រូប បានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមបរិច្ចាគ និងគាំទ្រដល់សកម្មភាព និងសេវាកម្មរបស់ក្រុមហ៊ុន អុីណារីតា ឌីវេឡុបម៉ិន ផងដែរ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com