ជាតិ
លោក Bill Gate ផ្ដល់​អាហារូបករណ៍ ៩៥ កន្លែង​ដល់​និស្សិត​កម្ពុជា និង​បរទេស នៅ​សាកលវិទ្យាល័យ Cambridge
09, Jun 2019 , 7:59 pm        
រូបភាព
​មហាសេដ្ឋី Bill Gate ផ្ដល់​អាហារូបករណ៍​ចំនួន ៩៥ កន្លែង ដល់​សិស្ស​និស្សិត​កម្ពុជា និង​បណ្ដា ប្រទេស​នានា ក្រៅពី​ចក្រភព​អង់គ្លេស ឲ្យ​សិក្សា​នៅ​សាកលវិទ្យាល័យ Cambridge ចក្រភព​អង់គ្លេស ។

 
​អាហារូបករណ៍​៩៥​កន្លែង​នេះ គឺ​សម្រាប់​ថ្នាក់អនុបណ្ឌិត ឬ​ថ្នាក់​ក្រោយ​ឧ​ត្ត​មសិ​ក្សា​លើ​គ្រប់ ជំនាញ​ដែល​មាននៅ​សាកលវិទ្យាល័យ Cambridge​។ អាហារូបករណ៍ Bill Gate នឹង​ផ្ដល់ជូន ថ្លៃ​សាលា ថ្លៃ​ស្នាក់នៅ​ចំនួន ២២,៥០០ ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ ថ្លៃ​សំបុត្រ​យន្តហោះ និង​ថ្លៃ​សេវាកម្ម ទិដ្ឋាការ រួមផ្សំ​ការចំណាយ​ផ្សេងៗ​ទៀត​។ 
 
​សម្រាប់​និស្សិត​ដែល​មានបំណង​ដាក់ពាក្យ សូម​ចូលទៅ​កាន់​គេហទំព័រ www.gatescambridge.org ។ អាហារូបករណ៍​នេះ​នឹង​ផុតកំណត់​នៅ​ថ្ងៃទី​២ ខែ​ឆ្នូ ឆ្នាំ​២០១៩៕ 
 

Tag:
 អាហារូបករណ៍​
  Bill Gate
© រក្សាសិទ្ធិដោយ thmeythmey.com