រថយន្ត​ភី​ប​អាប់​ស៊េរី​ថ្មី Isuzu D-MAX មាននៅ​ទីផ្សារ​កម្ពុជា​ហើយ ជាមួយនឹង​សមត្ថភាព​ដ៏​ខ្លាំងក្លា​
អត្ថបទពាណិជ្ជកម្ម
រថយន្ត​ភី​ប​អាប់​ស៊េរី​ថ្មី Isuzu D-MAX មាននៅ​ទីផ្សារ​កម្ពុជា​ហើយ ជាមួយនឹង​សមត្ថភាព​ដ៏​ខ្លាំងក្លា​
09, Jun 2019 , 4:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ Isuzu កំពុង​ឈានមុខ​គេ តាមរយៈ​ការទទួលបាន​ភាពជោគជ័យ​ដ៏​អស្ចារ្យ នៅក្នុង​ប្រភព​ថាមពល​ថ្មី​របស់ខ្លួន​។ បច្ចេកវិទ្យា​ចុងក្រោយ​បំផុត បានមក​ដល់ទី​ផ្សា​ររ​ថ​យន្ត​នៃ​ប្រទេស​កម្ពុជា​ហើយ​។ ការបង្ហាញ​ជូន​នៃ​ម៉ាស៊ីនរថយន្ត​ភី​ប​អាប់​ស៊េរី​ថ្មី "Isuzu D-MAX" ដែលជា​ម៉ាស៊ីន​ស្តង់ដារ​ដ៏​ល្អ​បំផុត នៅក្នុង​គ្រប់​ស្ថានភាព​ផ្លូវ ជាមួយនឹង​សមត្ថភាព​ដ៏​ល្អឥតខ្ចោះ ការ​សន្សំសំចៃ​ម៉ា​ស៊ូ​ត​ដ៏​ល្អ​បំផុត និង​ភាព​ធន់​រឹងមាំ​ដែល​គ្មាន​គូ​ប្រៀប ដោយមាន​មុខងារ​ដ៏​ល្អ​ដាច់ដោយឡែក​ពី Isuzu 3.0 Ddi Blue Power​។ ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​រថយន្ត​ស៊េរី​ថ្មី​ដ៏​អស្ចារ្យ​នេះ ក្រុមហ៊ុន Isuzu ក៏បាន​បង្ហាញ​រថយន្ត “Isuzu MU-X” បែប​ស្ព​រ័ ដ៏​គួរ​ឲ្យ​ទាក់ទាញ​ផងដែរ​។​
 
​សម្ព័ន្ធ​ក្រុមហ៊ុន ទ្រី ផេ​ដ (Tri Petch Group) តំណាង​ដោយ​លោក Shuichiro Mori អគ្គនាយក​ក្រុមហ៊ុន Tri Petch Isuzu Sales Cambodia ដែលជា​អ្នក​ចែកចាយ​ផ្លូវការ​របស់​រថយន្ត Isuzu Pickups និង SUVs នៅ​កម្ពុជា បាន​ថ្លែងថា Isuzu មាន​មោទកភាព​យ៉ាងខ្លាំង​ក្នុងការ​ផ្តល់ជូន​នូវ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត ជាមួយ​គុណភាព​ល្អ​បំផុត ដែល​តែងតែ​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​រថយន្ត Isuzu 1.9 Ddi Blue Power ។ រថយន្ត​នេះ ត្រូវបាន​គេ​ធ្វើតេស្ត​គុណភាព​ប្រព័ន្ធ​ដំណើរការ និង​ភាព​ធន់​រឹងមាំ​ជា​លើកដំបូង​នៅលើ​ពិភពលោក ហើយ​ការធ្វើ​តេស្ត​ចុងក្រោយ​នេះ បានបង្ហាញ​ពី​គុណភាព​ដ៏​ល្អ​នៃ​ផលិតផល​របស់ Isuzu ។ 


 
​តាម​លោក  Shuichiro Mori ការធ្វើ​តេស្ត​នេះ​បាន​ធ្វើឡើង​នៅក្នុង​ឆ្នាំ 2015 ដែល​រោងចក្រ Isuzu ជា​ឧស្សាហកម្ម​ដំបូងបង្អស់ ដែលមាន​ការ​តេស្ត​រថយន្ត​ពេញ​មួយថ្ងៃ មួយ​យប់​។ ម៉ាស៊ីន​1.9 Ddi Blue Power  បាន​ដំណើរ​ការមិន​ឈប់ ដោយ​ឆ្លងកាត់ 3 ប្រទេស​រួមគ្នា រួមមាន​ប្រទេស​ថៃ ឡាវ និង​ទីក្រុង​អ៊ូ​រូ​ម​គី មាន​ទីតាំងនៅ​ស៊ី​ង​ជៀ ដែលជា​តំបន់​រដ្ឋបាល​ពិសេស នៃ​ប្រទេស​ចិន​។ ការធ្វើដំណើរ​ដ៏​វែងឆ្ងាយ​នេះ មាន​ប្រវែង 5,755 គីឡូម៉ែត្រ​ដែល​ឆ្លងកាត់​គ្រប់​ស្ថានភាព ប៉ុន្តែ Isuzu បាន​បំបែក​ឯតទគ្គ​កម្ម​បើកបរ​ចម្ងាយ 6,128 គីឡូម៉ែត្រ​ដែល​បានចាប់ផ្តើម​ពី​ទីក្រុង​ប៉េកាំង (​មហា​កំផែង​ចិន​) Ordos - Xian ក្នុង​ឆ្នាំ 2017 ។ នេះ​បើតាម​ការរៀប​រាប់រប​ស់លោក Shuichiro Mori​។ 


 
​លោក Mori បាន​បន្ថែមថា ការ​រចនា​ផ្នែក​ខាងក្រៅ និង​ខាងក្នុង​បង្ហាញ​ពី​ភាព​ប្រណីត និង​ទាក់ទាញ​មនុស្ស​គ្រប់គ្នា ដែល​មើល​ទៅលើ Isuzu 1.9 Ddi Blue Power​។ លក្ខណៈពិសេស​នៃ​គ្រឿង​បរិក្ខារ និង​សម្ភារ​បរិក្ខារ​ដែល​ផ្តល់​ភាពងាយស្រួល និង​ផ្តល់នូវ​បទពិសោធន៍​បើកបរ​ដ៏​ល្អឥតខ្ចោះ​បំផុត​។​
 
Isuzu ក៏បាន​រៀបចំ​ការប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​មួយ ដើម្បី​អបអរសាទរ​ការសម្ពោធ​រថយន្ត​ថ្មី​នេះ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ ជាន់​ទី​2 ដែលមាន​កំពូល​តារាចម្រៀង​ដ៏​ពេញនិយម ដូចជា​លោក ព្រាប សុវត្ថិ​, លោក ហ្សូ​ណូ​, អ្នកនាង សុខ ស្រី​នាង ,​លោក នី​កូ ,​កញ្ញា ពេជ្រ សូលី​កា កុមារា ពេជ្រ ថៃ  និង កុមារី សុខ សុជាតា​។ ខ្ញុំ​


 
​លោក Shuichiro Mori អគ្គនាយក​ក្រុមហ៊ុន Tri Petch Isuzu Sales Cambodia បញ្ជាក់​ដូច្នេះ​៖«​មានការ​រំពឹងទុក​ខ្ពស់​ថា​អតិថិជន​កម្ពុជា​នឹង​ផ្តល់នូវ​ការគាំទ្រ យ៉ាង​កក់ក្តៅ​ដល់​ផលិតផល​ម៉ាស៊ីន “ISUZU 1.9 & 3.0 Ddi Blue Power »​។​
 
​ម៉ាស៊ីន "Isuzu 1.9 Ddi Blue Power" មានការ​ផ្លាស់ប្តូរ​ម៉ាស៊ីន RZ4E-TC 1,900 cc  ដែលមាន​សមត្ថភាព​ថាមពល​អតិបរមា 150 សេះ ក្នុង​ល្បឿន 3.600 rpm និង​កម្លាំង​បង្វិល​អតិបរមា 350 Nm នៅ 1800-2600 rpm​។ របប​គំ​ហើយ​ថ្មី នៃ​កា​ដំណើរការ​ម៉ាស៊ីន​ស្តេ​ដា​ត​មុខងារ​ថ្មី ដែល​បង្ហាញ​ពី​បច្ចេកទេស​សំខាន់ៗ​ដូចខាងក្រោម​៖
 
•​ ​ថាមពល​ខ្លាំង​ជាង​មុន ជាមួយនឹង​ការកើនឡើង 10% នៃ​កម្លាំង​សេស និង​ការកើនឡើង 9% នៅក្នុង​កម្រិត​បង្វិល បើ​ធៀប​ទៅនឹង ម៉ាស៊ីន 2,500 cc ។​
•​ ​​ការ​សន្សំ​កាន់តែច្រើន ដោយសារតែ​បច្ចេកវិទ្យា​បំ​លែង​ម៉ា​ស៊ូ​ត​ថ្មី​បំផុត ដែល​អនុញ្ញាត​ឱ្យមាន​ថាមពល​បន្ថែម ទោះបី​ជាមាន​ម៉ាស៊ីន​តូច​ជាង​មុន 20 ភាគរយ​ក៏ដោយ​។ ទម្ងន់​ស្រាល​ជាង​មុន 60 គីឡូក្រាម ជាពិសេស​ការថែទាំ​កាន់​ងាយស្រួល នាំមក​នូវ​ប្រសិទ្ធភាព ការ​សន្សំសំចៃ​ប្រេង​កាន់តែ​ប្រសើរ និង​សន្សំ​ការចំណាយ​។ 
•​ ​​ប្រព័ន្ធ​សម្អាត​ខ្ពស់ ដោយ​ការ​បំ​ភាយ​ឧស្ម័ន​ទាប​បំផុត​។​


 
​ដើម្បី​អបអរសាទរ​ការមកដល់ ម៉ាស៊ីនរថយន្ត Isuzu 1.9 Ddi Blue Power និង​ម៉ូ​ដែល​ថ្មី Isuzu MU-X នៅ​កម្ពុជា ក្រុមហ៊ុន​ផ្តល់ជូន​ការ​បញ្ចុះតម្លៃ​លើកទឹកចិត្ត នឹង​ត្រូវបាន​ផ្តល់ជូន​ដូចខាងក្រោម​៖ 
 
•  ទទួលបាន​ការបញ្ចុះ​តម្លៃ​រហូតដល់ 1,500 ដុ​លា្ល​រ​អាមេរិក សម្រាប់​រាល់​ការទិញ​រថយន្ត​ណាមួយ របស់ Isuzu Blue Power ក្នុង​កំឡុង​ថ្ងៃទី​១ ដល់​ថ្ងៃទី ៣០ មិថុនា ឆ្នាំ​២០១៩​។​
 •  កាន់តែ​ពិសេស​ជាងនេះទៀត​នោះ លោកអ្នក​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ 500 ដុល្លារ​បន្ថែមទៀត សម្រាប់​រាល់​ការទិញ​រថយន្ត Isuzu Blue Power ម៉ូ​ឌែ​ល​ណា​ក៏បាន ក្នុងកំឡុងពេល ណែនាំ​ផលិតផល​ថ្មី ចាប់ពី​ថ្ងៃទី ១  ដល់​ថ្ងៃទី ៩ ខែមិថុនា​ឆ្នាំ ២០១៩​។​
•   រាល់​អតិថិជន​ដែល​បើកបរ​សាកល្បង នឹង​មានឱកាស​សម្រាប់​ការចាប់​ឆ្នោត​ផ្សងសំណាង​។​
 
Isuzu សូម​អញ្ជើញ​លោកអ្នក​ដែលមាន​ចំណាប់អារម្មណ៍ មក​ចុះឈ្មោះ​បើកបរ​សាកល្បង​ដើម្បី​ទទួលបាន​នូវ​បទពិសោធន៍​បើកបរ លំដាប់ថ្នាក់​ពិភពលោក​ដ៏​ថ្មី​បំផុត របស់​រថយន្ត "Isuzu D-MAX Blue Power" និង "Isuzu MU-X"  ក៏ដូចជា​ដើម្បី​យល់ដឹង ពី​ព័ត៌មាន​ផលិតផល​រថយន្ត​ថ្មី​បន្ថែម និង​ចូលរួម​ក្នុង​សកម្ម​ភាពសប្បាយៗ​ដែល​ក្រុមហ៊ុន​បានរៀបចំ​។ កាន់តែ​ពិសេស​នោះ លោកអ្នក​អាចមាន​ឱកាស​ឈ្នះ​រង្វាន់​ទៀតផង​។ 


 
​ចុះឈ្មោះ តាមរយៈ​វេ​ប​សាយ www.isuzucambodia-tis.com ឬ​តាម​ទំព័រ​ហ្វេ​ស៊​បុក  “ Isuzu Cambodia “ និង​គណនី YouTube ( Isuzucambodia)  ឬ​សាកសួរ​ផ្ទាល់​នៅ​អគារ​តាំង​បង្ហាញ​រថយន្ត ISUZU នៅ ក្រុមហ៊ុន ខេ (​ខេ​ម​បូ​ឌា​) ដែលមាន​ទីតាំងនៅ​ភូមិ ក្បាលដំរី មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ លេខ​ទូរស័ព្ទ 023 900 798៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម