ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អន្ដរជាតិ នៅតែជាដៃគូយ៉ាងសំខាន់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា
× សៀមរាប៖ គណៈកម្មាធិការសម្របអន្ដរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣២ របស់ខ្លួន នៅថ្ងៃទី១១ និងទី១២ មិថុនានេះ។ ជាកិច្ចប្រជុំបច្ចេកទេស ដែលនឹងមានការចូលរួមពីដៃគូពាក់ព័ន្ធ និងដែលមានប្រទេសបារាំង និងជប៉ុន ជាសហប្រធានដឹកនាំកិច្ចប្រជុំ។ សម្រាប់អាជ្ញាធរជាតិ ICC-Angkor បានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ក៏ដូចជាការបណ្ដុះបណ្ដាលធនធានអ្នកជំនាញការជាតិ។ ដ្បិតថា រយៈពេលជាង២០ឆ្នាំមកនេះ ការងារអភិរក្សនិងអភិវឌ្ឍន៍បេតិកភណ្ឌ ត្រូវបានជំនួសដោយអ្នកជំនាញការជាតិមួយផ្នែកធំក៏ពិតមែន តែនៅចំពោះមុខនេះ ការងារទាំងនេះ នៅតែត្រូវការការចូលរួមពីដៃគូអន្ដរជាតិ ដើម្បីការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព។
ព័ត៌មានលម្អិត សូមស្ដាប់បទសម្ភាសរវាង អ្នកនាង អ៊ីសា រ៉ហានី អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ដូចតទៅ៖
Tag:
អាយស៊ីស៊ី-អង្គរ
ឡុង កុសល
© រក្សាសិទ្ធិដោយ thmeythmey.com