អត្ថបទពាណិជ្ជកម្ម
អ្នកឈ្នះ​រង្វាន់​នៅក្នុង​កម្មវិធី Roar and Win របស់​ស្រា​បៀ សិង្ហ ធ្វើដំណើរ​ទស្សនកិច្ច​ដ៏​អស្ចារ្យ​ទៅ​អង់គ្លេស​
09, Jun 2019 , 5:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុនស្រា​បៀ សិង្ហ មាន​កិត្តិយស​បានរៀបចំ​ព្រឹត្តិការណ៍ អបអរសាទរ​ដល់​អ្ន​ក​ឈ្នះ​ទាំង 3 ​រូប ដែល​បានឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ដ៏​អស្ចារ្យ នៅ​ប្រទេស​អង់គ្លេស ពី​កម្មវិធី Roar and Win របស​ស្រា​បៀរ សិង្ហ​។​
 
​នេះ​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ​លើកដំបូង ដែល​ហ្វេ​នៗ​ពិតប្រាកដ​របស់​ស្រា​បៀ សិង្ហ និង​ក្រុម​​បាល់ទាត់​តោ​ខៀវ Chelsea ទទួលបាន​អារម្មណ៍​រីករាយ រំភើប ជក់ចិត្ត ដិត​អា​ម្មណ៍​ជាមួយ​ការទស្សនាការ​ប្រកួត​បាល់​ទាត់​ដោយផ្ទាល់ និង​គយគន់​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត នៅក្នុង​ការ​កីឡដ្ឋាន Chelsea នៅក្នុង​ប្រទេស​អង់គ្លេស​។ 
 
​លោក Alvin Gunyoong ដែលជា​នាយក​គ្រប់គ្រង​ផ្នែក​លក់ នៅ​ក្រុមហ៊ុនស្រា​បៀ សិង្ហ​ប្រចាំ​កម្ពុជា មានប្រសាសន៍​ឲ្យ​ដឹងថា​៖«​ស្រា​បៀ សិង្ហ ជា​ស្រា​បៀរ​គុណ​ភាពល្អ​បំផុត លំដាប់​ពិភពលោករបស់​អាស៊ី ដែលមាន​ដើមកំណើត​នៅ​ទីក្រុង​បាងកក តាំងពី​ឆ្នាំ ១៩៩៣ និង​ត្រូ​បាន​​ផលិតឡើង​ដោយ​លោក Phraya Bhirom Bhakdi​។ គាត់​បាន​បន្តទៀតថា​៖«​យើង​ពិត​ជាមាន​​កិត្តិយស ដែល​បាន​សហការ​ជាមួយ​ក្រុមបាល់ទាត់ លំដាប់​ពិភពលោក Chelsea ក្នុងការ​បង្កើត​កម្មវិធី Roar and Win នេះ​ឡើង ហើយ​ផ្តល់ឱកាស​ឲ្យ​អតិថិជន​របស់​យើង​បានឈ្នះ​រង្វាន់​ជា​​ច្រើន ជាពិសេស​រង្វាន់​ដ៏​អស្ចារ្យ​ដំណើរ​កម្សាន្ត​ទៅ​អង់គ្លេស​»​។​


 
​លោក ឆែ ពិសី មកពី​ខេត្ត សៀមរាប ដែលជា​អ្នកឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ទៅ អង់គ្លេស មាន​​បញ្ជាក់ថា រូបគាត់​តែង​ពិសា​ស្រា​បៀរ សិង្ហ ជាមួយ​មិត្តភក្តិ ហើយ​ជា​ហ្វេ​ន​គាំទ្រ​ក្រុមបាល់ទាត់ Chelsea​។ «​ខ្ញុំ​រំភើប​មែនទែន នៅពេល​កោស​ឃើញ​រង្វាន់ ទៅ​ដើរលេង​នៅ​អង់គ្លេស​។ ចាំមើល​ពេល​ខ្ញុំ​ទៅដល់​ទីនោះ ខ្ញុំ​នឹង​ថតរូប ជាមួយ​ការ​ឡាយ​វីដេអូ​ពី​អង់គ្លេស ឲ្យ​ផ្អើល​មិត្តភក្តិ​ក្នុង​ហ្វេ​ស​ប៊ុ​ក​មុ្ត​ង​»​។​
 
​អ្នក​ស្រី សាម សុ​ភ័​ក្រ អាយុ​៤៧ ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ជា​អ្នកឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​អង់គ្លេស​ម្នាក់ទៀត របស់​ស្រា​បៀ សិង្ហបង្ហាញ​អារម្មណ៍​ភ្ញាក់​ផ្អើស ដែល​បានឈ្នះ​ដំណើរ​កម្សាន្ត​នេះ​។ «​ខ្ញុំ​នឹកស្មាន​មិន​ដល់​ថា ខ្ញុំ​ឈ្នះ​រង្វាន់​សោះ ដល់ពេល​កោស​ត្រូវ​រង្វាន់​ខ្លួន​ឯង​អ៊ីចឹង ខ្ញុំ​ជឿ 100% ហ្ម៎ង​។ សូម​អរគុណ​ស្រា​បៀ សិង្ហ ដែល​ផ្តល់រ​ង្វាន់​ពិតៗ ដំណើរ​កម្សាន្ត​ដ៏​អស្ចារ្យ​ទៅ​អង់គ្លេស​នេះ ដែល​ជួយ​បំពេញ​ក្តី​សុបិន​របស់ខ្ញុំ​តាំងពី​តូច​»​។ 


 
​ក្រុមហ៊ុនស្រា​បៀ សិង្ហ នឹង​រ៉ាប់រង​ថ្លៃ​ចំណាយ​ទាំងអស់ សម្រាប់​អ្នកឈ្នះ​រង្វាន់​ទៅ​អង់គ្លេស​ទាំង ៣ រូប រួមមាន​សំបុត្រ​យន្តហោះ​ទៅមក (​ភ្នំពេញ​-​ទីក្រុង​ឡុង​ដ៍​) ការ​ស្នាក់នៅ ម្ហូបអាហារ 
​និង​សំបុត្រ​ទៅ​ទស្សនា​ការប្រកួត​បាល់ទាត់ Chelsea​។ 
 
​ស្រា​បៀ សិង្ហ បង្កើតឡើង​តាម​ស្តង់ដារ​អន្តរជាតិ ជា​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​តែមួយគត់ របស់​ប្រទេស​ថៃ ដែល​ប្រើ​គ្រាប់​ធញ្ញជាតិ​សុទ្ធ 100% និង​ផ្កា​ហប់​ល្អ​បំផុត​លំដាប់​ពិភពលោក ផ្តល់នូវ​រសជាតិ​ដ៏​ឈ្ងុយ គួរ​ឲ្យ​ចង់​ក្រេប​។ ស្រា​បៀ សិង្ហ នៅតែមាន​រង្វាន់​ជាច្រើន​ទៀត សម្រាប់​​អតិថិជន​របស់ខ្លួន​។ ជាវ​ស្រា​បៀ  សិង្ហ មួយ​កេស នឹង​ទទួលបាន​កាត​កោស​បញ្ចូល​លុយ​ទូរស័ព្ទ ១ ដុល្លារ និង​ឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​អង់គ្លេស​៕


















 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

Tag:
 Rever Havas
© រក្សាសិទ្ធិដោយ thmeythmey.com