ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បើ​អ្នក​ចូលចិត្ត​សម្លៀកបំពាក់​រឹបៗ អ្នកនឹង​ប្រឈម​បញ្ហា​សុខភាព​ទាំងនេះហើយ​
10, Jun 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខោ​ខូវប៊យ​ស្តើងៗ​អាច​នឹង​មើលទៅ​គួរ​ឲ្យ​ទាក់ទាញ​បំផុត ប៉ុន្តែ​បើសិនជា​ស្លៀក​ទៅធ្វើ​ឲ្យ​ជើង​រឹង​ពេក ឬ​រហូតដល់​ហើម​វិញ​នោះ អ្នក​គួរតែ​គិត​ម្តង​ទៀតហើយ​មុននឹង​ទិញ​មកប្រើប្រាស់​។



ចំពោះ​អាវយឺត សំពត់​រឹបៗ ខោ​ខូវប៊យ ឬ​អាវទ្រនាប់​សុទ្ធតែ​អាច​ផ្តល់​គ្រោះថ្នាក់​ខ្លាំង​បំផុត ព្រោះតែ​វា​បង្ក​ជា​រោគសញ្ញា​តិចតួច​ចាប់ពី​ឈឺ​ឈាបៗ​រហូតដល់​មហារីក​សុដន់​ផង​។ 
 
​តាម​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទៅលើ​សម្លៀកបំពាក់​រឹបៗ​ខ្លួន​ពិតជា​ផលិតផល​មួយ​គួរ​ឲ្យ​ចង់​ស្លៀក​មែន តែ​អ្វីដែល​ពួកគេ​មិន​ប្រាប់​នោះ​គឺថា វា​អាច​ផ្តល់​គ្រោះថ្នាក់​ដល់​រាងកាយ​យើង​បាន​ច្រើន​ដូចជា​៖
 
​កៀប​សរសៃប្រសាទ​
 
​ខោ​ខូវប៊យ​ដែល​តឹងៗ​ត្រូវបាន​គេ​រកឃើញថា ជាហេតុ​នាំ​ឲ្យ​មាន​អារម្មណ៍​ឈឺ​ឈាបៗ និង​ឈឺ​ដូច​គេ​យក​ម្ជុលចាក់​នៅ​ភ្លៅ ជាពិសេស​ស្ត្រី​តែម្តង​។ នេះ​ដោយសារតែ​វា​បាន​កៀប ឬ​សង្កត់​ទៅលើ​សរសៃប្រសាទ​នៅ​កំប៉េះគូថ​។ 
 
​ឈឺ​ឆ្អឹង​កង​ខ្នង​និង​សាច់ដុំ​
 
​ខោខ្លី ឬ​សំពត់​ខ្លី ដែល​រឹប​តឹងៗ​អាច​រំខាន​ដល់​ការធ្វើ​ចលនា​របស់​សាច់ដុំ និង​សន្លាក់​បាន​។ ការ​អោន អង្គុយ និង​ធ្វើ​ចលនា​ផ្សេងៗ​ទៀត​របស់​សន្លាក់​ត្រគៀក និង​ឆ្អឹង​កង​ខ្នង​អាច​នឹង​ត្រូវបាន​ប៉ះពាល់​។ 
 
​ឈឺ​ក​
 
​ក្រវ៉ា​ត់ក ឬ​អាវ​តឹងៗ​អាច​នឹង​បណ្តាល​ឲ្យ​មាន​ការឈឺ​នៅ​តំបន់​ករ​រ៉ាំរ៉ៃ រហូតដល់​រឹង​សាច់ដុំ​នៅ​កញ្ចឹងក​ទៀតផង​។ ការសិក្សា​មួយ​បង្ហាញថា សម្លៀកបំពាក់​បែបនេះ​អាច​បណ្តាល​ឲ្យ​សម្ពាធ​ក្នុង​ភ្នែក​កើនឡើង និង​បង្ក​ជា​ជំងឺ​ខ្វាក់​កូ​ម​បាន​។ 
 
​មេជី​វិត​ឈ្មោល​ថយចុះ​ចំនួន​
 
​ខោ​ទ្រនាប់​រឹបៗ​ជាច្រើន​អាចជា​ហេតុ​នាំ​ឲ្យ​មនុស្ស​ប្រុស​មិនអាច​មានកូន​បាន ព្រោះ​វា​ប៉ះពាល់​ខ្លាំង​ដល់​ចំនួន​ក្រូម៉ូសូម​ក្នុង​មេជី​វិត​ឈ្មោល ដូច្នេះ​មេជី​វិត​ឈ្មោល​នឹងមាន​លក្ខណៈ​មិនធម្មតា ហើយក៏​មិនអាច​បង្ក​កំណើត​បានដែរ​។ យ៉ាងណាមិញ មេជី​វិត​ឈ្មោល​ដែល​ខូចខាត ហើយ​អាច​បង្ក​កំណើត​បាន​ទៀត​នោះ កូន​ដែល​កើតមាន​អាច​នឹងមាន​ជំងឺ​ខូច​សរសៃប្រសាទ​ដូចជា​ជំងឺ អូ​ទី​ស​ជាដើម​។ 
 
​មហារីក​
 
​ការស្រាវជ្រាវ​បង្ហាញថា អាវទ្រនាប់ និង​ខោ​ទ្រនាប់​ប្រុសៗ​ដែល​រឹប​អាច​បណ្តាល​ឲ្យ​ប្រែប្រួល​ដល់​សីតុណ្ហភាព​នៅ​តំបន់​ទាំង​នោះបាន​។ ដូច្នេះ អាកា​រៈ ត្រជាក់​ខ្លាំង​បែបនេះ​អាច​បណ្តាល​ឲ្យ​រលាក​ដល់​ពងស្វាស និង​សុដន់ ដែលជា​ហេតុ​នាំ​ឲ្យ​ប្រឈម​ខ្លាំង​នឹង​មហារីក​ពងស្វាស និង​សុដន់​។ អាវទ្រនាប់​តឹងៗ​ក៏​អាច​រំខាន​ដល់​លំហូរ​ទឹករងៃ​ដែលមាន​តួនាទី​បញ្ចេញ​ជាតិពុល​ពី​ក្នុង​សុដន់ ហើយក៏​ជា​អ្នកបង្ក​ជំងឺមហារីក​ដែរ​។ 
 
​ការបង្ក​រោគ​ផ្សិត​
 
​ស្ត្រី​ដែល​ស្លៀកខោ​ទ្រនាប់​រឹបៗ​អាច​ប្រឈម​ខ្លាំង​នឹង​ការបង្ក​រោគ​ផ្សិត​មួយ​ឈ្មោះថា Candidiasis ដែល​នាំ​ឲ្យ​រលាក​ដល់​ទ្វារមាស​។ ដូច្នេះហើយ ខោ​វ​ទ្រនាប់​ដែល​ធូរៗ ឬ​រលុងៗ​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com