ជាតិ
ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ឲ្យ​សរសេរ «​សិង្ហ​បុរី​» មិនមែន «​សាំង​ហ្គា​ពួរ​» ឡើយ​
11, Jun 2019 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
«​សិង្ហ​បុរី​» ត្រូវបាន​ចាត់ទុកជា​បុរី​រដ្ឋ ដោយសារ​ឈ្មោះ​ប្រទេស និង​ទីក្រុង គឺ​តែមួយ​។ ប្រទេស​កោះ​ដែលមាន​ផ្ទៃដី​ទំហំ​ប្រមាណ​៧០០​គីឡូម៉ែត្រ​ការ៉េ និង​ប្រជាជន​ជាង​៥​លាន​នាក់​នោះ ស្ថិតនៅ​តំបន់​អាស៊ីអាគ្នេយ៍​ដូច​កម្ពុជា​ផងដែរ​។​



​ក្នុង​ភាសា​និយាយ អ្នកខ្លះ​ចូលចិត្ត​ហៅថា «​សាំង​ហ្គា​ពួរ​» ដោយ​យោងតាម​សំនៀង​ទាំង​ភាសា​អង់គ្លេស «Singapore» និង​ភាសា​បារាំង «Singapour»​។ ផ្អែក​តាម​សទ្ទានុក្រម​ឈ្មោះ​ប្រទេស រដ្ឋធានី​/​រាជធានី សំណេរ​ផ្លូវការ​ជា​ភាសា​ខ្មែរ​សម្រាប់​សាធារណរដ្ឋ​ដ៏​តូច​មួយ​នេះ គឺ «​សិង្ហ​បុរី​» មិនមែន «​សាំង​ហ្គា​ពួរ​» ឬ «​សាំង​កាពួ​» នោះឡើយ​។​
 
​ចំណាំ​៖ កន្លងមក សារព័ត៌មាន ThmeyThmey ទទួល​នូវ​ការរិះគន់​ទាក់ទង​នឹង​ការតម្រូវ​ឲ្យ​សរសេរ​ឈ្មោះ​ប្រទេស​។ ទាក់ទង​នឹង​ករណីនេះ យើងខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់ថា សំណេរ​យើងខ្ញុំ​ផ្អែកលើ​ឯកសារ​ដែល​ទទួលបាន​ពី​ស្ថាប័នរដ្ឋ (​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​) យើងខ្ញុំ​គ្រាន់តែ​ចង់ឃើញ​សំណេរ​ដែលមាន​ការឯកភាព​គ្នា​ប៉ុណ្ណោះ ហើយក៏​មិន​ហ៊ាន​អារកាត់​ថា សំណេរ​តាម​ទម្លាប់​កន្លង មាន​កំហុសឆ្គង​នោះដែរ​៕


Tag:
 ឈ្មោះប្រទេស
  សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com