តោះ​! បបួល Crush ទៅ​អង្គុយ​ញ៉ាំអាហារ​ឆ្ងា​ញ់ៗ និង​កំដរ​អារម្មណ៍​ជាមួយ​ត​ន្រី្ត​ទសវត្សរ៍​៦០-៧០ នៅ​ហាង​ត​ន្រ្តី អូ​ល​ឌី (Oldies)
អត្ថបទពាណិជ្ជកម្ម
តោះ​! បបួល Crush ទៅ​អង្គុយ​ញ៉ាំអាហារ​ឆ្ងា​ញ់ៗ និង​កំដរ​អារម្មណ៍​ជាមួយ​ត​ន្រី្ត​ទសវត្សរ៍​៦០-៧០ នៅ​ហាង​ត​ន្រ្តី អូ​ល​ឌី (Oldies)
10, Jun 2019 , 9:58 am        
រូបភាព
ភ្នំពេញ​៖ ហាង​តន្ត្រី អូ​ល​ឌី (Oldies) ដែលជា​ហាង​ដំបូង​បំផុត នៅ​ក្រុងភ្នំពេញ ដែល​ពាំ​នាំមក​នូវ​ការប្រគំ​តន្ត្រី​ទសវត្សរ៍​៦០-៧០ រួមជាមួយ​ក្រុម​ឌី​ជេ​ល្បីៗ​ជាច្រើន បានដាក់​សម្ពោធ​ជា​ផ្លូវការ កាលពី​ថ្ងៃទី​៦ ខែមិថុនា​កន្លងទៅ ដោយមាន​ការចូលរួម​ពី​ភ្ញៀវកិត្តិយស​ជាច្រើនរូប​។
 
​ក្នុង​កម្មវិធី​សម្ពោធ​ហាង​ត​ម្ត្រី អូ​ល​ឌី (Oldies) ដ៏​ឱឡារិក​នេះ ភ្ញៀវកិត្តិយស​ដែល​បាន​អញ្ជើញ​ចូលរួម បានទទួល​បទពិសោធ​ន៍​ប្លែកៗ​របស់​ហាង​តន្ត្រី​មួយ​នេះ ពិសេស​គឺ​ការ​ភ្លក់​មុខម្ហូប​ដែលមាន​រសជាតិ​ប្លែកៗ និង​ឆ្ញា​ញ់ៗ ពី​ចុងភៅ​ជំនាញ​ដែលមាន​បទពិសោធន៍​ច្រើន​ឆ្នាំ របស់ ហាង​តន្ត្រី OLDIES ( The Music Bar Oldies)​។ 


 
​ហាង​ត​ម្ត្រី អូ​ល​ឌី (Oldies) មួយ​នេះ គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​បងប្អូន​ប្រជាព​រដ្ឋ​ខ្មែរ ពិសេស​អ្នក​នៅ​ភ្នំពេញ​ផ្ទាល់ អាច​ជ្រើសរើស​កន្លែង​នេះ ដើម្បី​ជា​កន្លែង​ណាត់ជួប មិត្ត​ភ័​ក្រ គ្រួសារ ក៏ដូចជា​កន្លែង​ជជែក​ការងារ​ជាដើម អម​ជាមួយ​ភេសជ្ជៈ និង​អាហារ​ដ៏​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ព្រមទាំង​ផ្តល់ជូន​នូវ​ការលេង​ភ្លេង​កំដរ​អារម្មណ៍ ជាមួយនឹង​ក្រុម​ឌី​ជេ​ដ៏​ល្បីៗ​ជាច្រើនរូប មកពី​ក្រៅប្រទេស បែប​ទសវត្សរ៍​៦០-៧០​។​
 
​គួររំលឹកថា ហាង​តន្ត្រី OLDIES ( The Music Bar Oldies) មាន​បម្រើ​ជូន​មុខម្ហូប​ជាច្រើន​ដូចជា សាច់គោ​ញ៉ូ​សា​ឡេ​ន និង​ភី​ហ្សា ដែល​បាន​ធ្វើឡើង និង​ដុត​យ៉ាង​ពិសេស ជាមួយនឹង​ឡក​ម្តៅ នាំចូល​មកពី​ប្រទេស​អ៊ីតាលី​។ បន្ថែម​ពីនេះ ក៏មាន​នូវ​ការ៉េម​ដែលមាន​រសជាតិ​យ៉ាង​ជាប់ចិត្ត ដែល​ធ្វើឡើង​ដោយ​ដៃ និង​ធម្មជាតិ​ពិតៗ ក៏ដូចជា​ភេសជ្ជៈ និង​អាហារ​ដ៏​មាន​រសជាតិ​ឈ្ងុយ ឆ្ងាញ់ៗ​ជាច្រើន​ផ្សេងទៀត​ពី ហាង​តន្ត្រី អូ​ល​ឌី​។​
 
​សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង​ទៅកាន់​លេខ​០២៣ ៩០១ ៤៤៥ ឬ​អាស័យដ្ឋាន ផ្ទះ​លេខ​១៣៨ ផ្លូវ​លេខ​៣៦០ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​៕
























 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម