ជាតិ
សង្គមជាតិ
ជនសង្ស័យ​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ការជួញដូរ​អាវុធ​ខុសច្បាប់​
10, Jun 2019 , 10:49 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​អាវុធ​ខុសច្បាប់ នៅ​ខេត្តសៀមរាប​។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

 
​តាមរយៈ​ការប្រតិបត្តិ​ការ​នេះ សមត្ថកិច្ច​ដកហូត​បា​ន​សម្ភារ​មួយចំនួន​រួមមាន​អាវុធខ្លី​មួយ​ដើម ម៉ាក​G Lock ពណ៌​ខ្មៅ​, ហ្គាស​បញ្ចូល​កាំភ្លើង​សម្រាប់​បាញ់​ចំនួន​៥​ដប​, ស្នាប់​កាំភ្លើងខ្លី ពណ៌​ខ្មៅ ចំនួន​មួយ​, សោរ​សម្រាប់​ដោះ​(​ទួ​ឡឺ​វី​ស​)​ចំនួន​៣​ដុំ និង​លិខិត​ឯកសារ​របស់​ជនសង្ស័យ​មួយចំនួនទៀត​។​
 
​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​បាន​នាំចូល និង​កែច្នៃ​ជួញដូរ​អាវុធ​ខុសច្បាប់​មែន​។ ហើយ​អាវុធ​ដែល​ពួកគេ​ធ្លាប់បាន​ជួញដូរ​នោះ​រួមមាន​អាវុធខ្លី​(​កាំភ្លើង​មែនទែន​) ចំនួន​១០០​ដើម​។ អាវុធខ្លី​ប្រើ​ហ្គាស និង​អាវុធ​ប្រើ​ខ្យល់ ចំនួន​៣០០​ដើម ចែកចាយ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា ជាពិសេស​ខេត្ត​ព្រះសីហនុ​។​
 
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ខេត្ត​បាន​កសាង​សំណុំរឿង​បញ្ជូនមក​នាយកដ្ឋាន​ប្រឆាំង​បច្ចេកវិទ្យា នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕
 
 

Tag:
 ​ប៉ូលិស​
  អាវុធ​
© រក្សាសិទ្ធិដោយ thmeythmey.com