ជាតិ
សង្គមជាតិ
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងការជួញដូរអាវុធខុសច្បាប់
× ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ៣នាក់ ពាក់ព័ន្ធនឹងករណីជួញដូរអាវុធខុសច្បាប់ នៅខេត្តសៀមរាប។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។
តាមរយៈការប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានសម្ភារមួយចំនួនរួមមានអាវុធខ្លីមួយដើម ម៉ាកG Lock ពណ៌ខ្មៅ, ហ្គាសបញ្ចូលកាំភ្លើងសម្រាប់បាញ់ចំនួន៥ដប, ស្នាប់កាំភ្លើងខ្លី ពណ៌ខ្មៅ ចំនួនមួយ, សោរសម្រាប់ដោះ(ទួឡឺវីស)ចំនួន៣ដុំ និងលិខិតឯកសាររបស់ជនសង្ស័យមួយចំនួនទៀត។
ជនសង្ស័យទាំង៣នាក់ខាងលើ បានឆ្លើយសារភាពថា ពួកគេពិតជាបាននាំចូល និងកែច្នៃជួញដូរអាវុធខុសច្បាប់មែន។ ហើយអាវុធដែលពួកគេធ្លាប់បានជួញដូរនោះរួមមានអាវុធខ្លី(កាំភ្លើងមែនទែន) ចំនួន១០០ដើម។ អាវុធខ្លីប្រើហ្គាស និងអាវុធប្រើខ្យល់ ចំនួន៣០០ដើម ចែកចាយនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ជាពិសេសខេត្តព្រះសីហនុ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញខេត្តបានកសាងសំណុំរឿងបញ្ជូនមកនាយកដ្ឋានប្រឆាំងបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់ការតាមនីតិវិធី ៕
© រក្សាសិទ្ធិដោយ thmeythmey.com