អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Professional Trader (Cambodia) ដែលទទួលសិទ្ធិចែកចាយផ្តាច់មុខប្រេងម៉ាស៊ីនម៉ាក ENEOS នៅកម្ពុជា រៀបចំកម្មវិធីជួបជុំអតិថិជនប្រចាំឆ្នាំ២០១៩
× កាលពីថ្ងៃសៅរ៍ ទី៨ ខែមិថុនា ក្រុមហ៊ុន Professional Trader (Cambodia) បានសហការជាមួយក្រុមហ៊ុន JX Nippon Oil & Energy (Thailand) Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន JXTG Nippon Oil & Energy Corporation រៀបចំសិក្ខាសាលា និងពិធីជួបជុំសម្រាប់អតិថិជនប្រេងម៉ាស៊ីនម៉ាក ENEOS ប្រចាំឆ្នាំ២០១៩។ កម្មវិធីនេះ ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌល The Premier Sen Sok Center រាជធានីភ្នំពេញ ដោយមានការចូលរួមពី តំណាងស្ថាប័ន ក្រុមហ៊ុនឯកជន និងអតិថិជនរបស់ប្រេងម៉ាស៊ីនម៉ាក ENEOS មកពីតាមបណ្តារាជធានី-ខេត្ត សរុបប្រមាណ៧០០នាក់។
នេះគឺជាការជួបជំប្រចាំឆ្នាំ លើកទី៣ របស់ក្រុមហ៊ុន Professional Trader (Cambodia) បន្ទាប់ពីប្រតិបត្តិការលក់ផលិតផលប្រេងម៉ាស៊ីនម៉ាក ENEOS អស់រយៈពេលជិត ៤ឆ្នាំកន្លងមក។ កម្មវិធីនេះ រៀបចំឡើងដើម្បីជាការថ្លែងអំណរគុណ ដល់អតិថិជនដែលតែងតែគាំទ្រ ប្រេងម៉ាស៊ីន ENEOS និងផ្តលឱកាសដល់អតិថិជន ដែលជាប្រតិបត្តិករទីផ្សារស្វែងយល់ឲ្យកាន់តែច្បាស់នូវលក្ខណៈស្តង់ដារបច្ចេកទេស និងបទដ្ឋានប្រើប្រាស់របស់ផលិតផល ក៏ដូចជាបង្កើតឲ្យមានបរិយាកាស និងទំនាក់ទំនងស្និទ្ធស្នាល រវាងអតិថិជន និងអតិថិជនរបស់ក្រុមហ៊ុនផងដែរ។
ក្រុមហ៊ុន Professional Trader (Cambodia) បានទទួលសិទ្ធិចែកចាយផ្តាច់មុខ ផលិតផលប្រេងម៉ាស៊ីនម៉ាក ENEOS នៅក្នុងទីផ្សារប្រទេសកម្ពុជា ពីក្រុមហ៊ុន JXTG Nippon Oils & Energy Cooperation តាមរយៈក្រុមបុត្រសម្ព័ន្ធប្រចាំតំបន់អាស៊ីអាគ្នេយ៍ គឺក្រុមហ៊ុន JX Nippon Oils & Energy (Thailand) Ltd។ ក្រុមហ៊ុន JXTG Nippon Oils & Energy Cooperation ជាក្រុមហ៊ុនដែលមានដើមកំណើតនៅប្រទេសជប៉ុន និងបានកំពុងឈានមុខគេ នៅក្នុងទីផ្សារថាមពលនៅទូទាំងប្រទេសជប៉ុន។
ផលិតផលប្រេងម៉ាស៊ីនម៉ាក ENEOS មានវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជា ចាប់តាំងពីដើមឆ្នាំ២០១៦ និងបានកំពុងចែកចាយនៅទូទាំងប្រទេស តាមរយៈអតិថិជនលក់ដុំ និងរាយ ជាង ១,២០០កន្លែង ហើយបាននឹងកំពុងផ្គត់ផ្គង់នូវផលិតផលជាច្រើនប្រភេទ ដែលរួមមានប្រេងម៉ាស៊ីនសម្រាប់ម៉ូតូធុនតូច ម៉ូតូស្ព័តធុនធំ ម៉ូតូលេខស្វ័យប្រវត្តិ ប្រេងម៉ាស៊ីន ប្រេងប៉ុង ប្រេងប្រអប់លេខ សម្រាប់រថយន្តទេសចរណ៍ រថយន្តដឹកទំនិញធុនស្រាស ធុនមធ្យម និងធុនធ្ងន់ ព្រមទាំងប្រេងម៉ាស៊ីនគ្រប់ប្រភេទ សម្រាប់គ្រឿងចក្រធុនធ្ងន់ បម្រើឲ្យវិស័យសាធារណការ វិស័យ កសិឧស្សាហកម្ម និងវិស័យសំណង់ ព្រមទាំងផលិតផលពាក់ព័ន្ធមួយចំនួនផ្សេងទៀត។
សម្រាប់ឆមាសទី២ ឆ្នាំ២០១៩នេះ ក្រុមហ៊ុនរំពឹងបង្កើនចំនួនអតិជន រហូតដល់ ១,៤០០កន្លែង និងរំពឹងការលក់ក្នុងប្រមាណ ៥០០តោន។ កំណើនប្រតិបត្តិការនេះ នឹងបន្តជំរុញក្នុងកម្រិតអប្បរមា ប្រមាណ ២០ ភាគរយ ជារៀងរាល់ឆ្នាំ នាឆ្នាំបន្តបន្ទាប់ទៅមុខទៀត។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង លោក សូ សុខប៊ុនថេត នាយកប្រតិបត្តិ ក្រុមហ៊ុន Professional Trader (Cambodia) Co., Ltd ផ្ទះលេខ៥២៧ ផ្លូវលំវត្តអង្គតាម៉ិញ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ឬតាមទូរស័ព្ទលេខ ០៩៩២១៦៦៨៨៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com