ជាតិ
សង្គមជាតិ
ព្រោះជំងឺប្រចាំកាយ មន្រ្តីម្នាក់ សម្លាប់ខ្លួនដោយលោតពីលើអគារក្រសួងបរិស្ថាន
10, Jun 2019 , 2:26 pm        
រូបភាព
លោក អោម សេងហួរ មន្រ្តីក្រសួងបរិស្ថាន ដែលបានលោតពីលើអគារ
លោក អោម សេងហួរ មន្រ្តីក្រសួងបរិស្ថាន ដែលបានលោតពីលើអគារ
មន្ត្រីបម្រើការងារក្នុងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថានឈ្មោះ អោម សេងហួរ អាយុប្រមាណជាង៣០ឆ្នាំ បានធ្វើអត្តឃាត ដោយលោតពីលើអគារក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៩។



នគរបាលជំនាញ បានធ្វើកោសល្យវិច័យលើសាកសព និងបញ្ជាក់ថាលោក អោម សេងហួរ ពិតជាបានធ្វើអត្តឃាតដោយលោតពីលើអគារមែន ដោយបញ្ហាបុគ្គល ព្រោះប្រភពស្និទ្ធិនឹង លោក អោម សេងហួរ អះអាងថា លោក មានជំងឺប្រចាំកាយ។

លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យនៃក្រសួងបរិស្ថាន ថ្លែងថា លោក អោម សេងហួរ ជាមន្ត្រីមានសមត្ថភាព និងមានចរិតស្លូតបូត។ លោក ចាត់ទុក មរណភាពរបស់លោក អោម សេងហួរ ថាជាការបាត់បង់ ធនធានមនុស្សមួយរូប៕

Tag:
 បរិស្ថាន
  អត្តឃាត
© រក្សាសិទ្ធិដោយ thmeythmey.com