ជាតិ
ស្នងការ​ខេត្តព្រៃវែង បដិសេធថា គ្មាន​ករណី​ពុល​នំ​បញ្ចុក​នោះទេ​
10, Jun 2019 , 4:00 pm        
រូបភាព
​ភ្នំពេញ​៖ គ្មាន​ករណី​ពុល​នំ​បញ្ចុក កើតឡើង​នៅក្នុង​ខេត្តព្រៃវែង​ឡើយ​! នេះ​ជាការ​បញ្ជាក់​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ដែល​ច្រានចោល​ព័ត៌មាន​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពី​ករណី​ពុល​នំ​បញ្ចុក នៅក្នុង​ខេត្ត​នៃ​ភាគ​ខាងកើត​មួយ​នេះ​។​

 
​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង បាន​អះអាង​នៅលើ​បណ្ដាញ​សង្គម​ផ្លូវ​ការខ្លួន​ថា ករណី​ពុល​នំ​បញ្ចុក​ដែល​ត្រូវបាន​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម ចែករំលែក​តៗ​គ្នា​នោះ គឺ​បាន​កើតឡើង​តាំងពី​អំឡុង​ឆ្នាំ​២០១៧​ម្ល៉េះ​។ «​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង សូម​បដិសេដចោល នូវ​ពត៌មាន​ដែល​ជនអនាមិក​នេះ បាន​បង្ហោះ គឺ​មិន​ពិត​ទេ (​ព្រោះ​)​វា​បាន​កើតឡើង​តាំងពី​២០១៧ ម្ល៉េះ​។ ចំណែក​ការហូប​នំ​បញ្ចុក នៅ​ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ​២០១៩ នេះ​មិនមាន​ករណី​ពុល​នំ​បញ្ចុក​នៅ​ខេត្ត ព្រៃវែង​ទេ​» ។​
 
អត្ថបទទាក់ទង
 
 
​កាលពី​ថ្ងៃទី​៩ មិថុនា ពលរដ្ឋ​កម្ពុជា​មួយចំនួន បានរៀបចំ​កម្មវិធី​ប​រិ​ភោគ​នំ​បញ្ចុក​ជា​លក្ខណៈ​គ្រួសារ និង​ក្រុម​កា​ងារ​ជាដើម នៅតាម​មូលដ្ឋាន ភូមិ​ស្រុក​នានា ស្របតាម​ការអំពាវនាវ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ការរៀបចំ​កម្មវិធី​ជួបជុំ​បរិភោគ​នំ​បញ្ចុក​នេះ ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល អះអាងថា ជាការ​បង្ហាញ​ពី​សាមគ្គីភាព និង​ឯកភាព​ជាតិ​។ ក្រៅ​សមាជិក​គណបក្សកាន់អំណាច ក៏មាន​ខាង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានរៀបចំ​កម្មវិធី​ប​រិ​ភោគ​នំ​បញ្ចុក​នេះ ទាំង​ក្នុង និង​ក្រៅប្រទេស​ដែរ​៕
 



Tag:
 នគរបាល​
  នំ​បញ្ចុក
© រក្សាសិទ្ធិដោយ thmeythmey.com