ជាតិ
ឈ្មោះប្រទេសជាភាសាខ្មែរ៖ ប្រទេសសីស្ហែល (Seychelles) ក្រុងវិចតូរីយ៉ា (Victoria)
× Seychelles ជាប្រទេសប្រជុំកោះមួយក្នុងមហាសមុទ្រឥណ្ឌា នៃតំបន់អាហ្វ្រិកខាងកើត។ សទ្ទានុក្រមឈ្មោះប្រទេស រដ្ឋធានី/រាជធានី របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ តម្រូវឲ្យសរសេរជាភាសាខ្មែរថា «សីស្ហែល»។
ដូចជាឈ្មោះប្រទេសផងដែរ ក្រុងរបស់សាធារណរដ្ឋអាហ្វ្រិកមួយនេះ សរសេរជាភាសាអង់គ្លេស និងបារាំង ដូចគ្នា គឺ «Victoria» ដោយក្នុងភាសាខ្មែរ ត្រូវសរសេរថា «វិចតូរីយ៉ា»។
ចំណាំ៖ កន្លងមក សារព័ត៌មាន ThmeyThmey ទទួលនូវការរិះគន់ទាក់ទងនឹងការតម្រូវឲ្យសរសេរឈ្មោះប្រទេស។ ទាក់ទងនឹងករណីនេះ យើងខ្ញុំគ្រាន់តែចង់បញ្ជាក់ថា សំណេរយើងខ្ញុំផ្អែកលើឯកសារដែលទទួលបានពីស្ថាប័នរដ្ឋ (ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃទីស្តីការគណៈរដ្ឋមន្ត្រី) យើងខ្ញុំគ្រាន់តែចង់ឃើញសំណេរដែលមានការឯកភាពគ្នាប៉ុណ្ណោះ ហើយក៏មិនហ៊ានអារកាត់ថា សំណេរតាមទម្លាប់កន្លង មានកំហុសឆ្គងនោះដែរ៕
Tag:
ឈ្មោះប្រទេស
សីស្ហែល
វិចតូរីយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com