អត្ថបទពាណិជ្ជកម្ម
ខ្មែរ ប៊ែ​វើ​រី​ជី​ស ចែករំលែក​បទពិសោធ​ន៍​ដល់​អ្នកជំនាញ​ក្នុង​វិស័យ​ស្រា​បៀ​ជុំវិញ​ពិភពលោក​
10, Jun 2019 , 4:42 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ -​ទំនើបកម្ម​គ្រឿងចក្រ និង​បច្ចេកវិទ្យា​ក្នុង​រោងចក្រ ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ទាក់ទាញ​ឲ្យ​អ្នកជំនាញ​ក្នុង​វិស័យ​ផលិត​ស្រា​បៀ និង​ភេសជ្ជៈ​ជាង​១០០​នាក់​ពី​ជុំវិញ​ពិភពលោក ធ្វើដំណើរ​មក​ទស្សនកិច្ច​សិក្សា ស្វែងយល់​ដោយផ្ទាល់ នៅ​រោងចក្រ​នេះ កាលពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៩ កន្លងមក​។​
 
​លោកស្រី ឈុន​ឡា​ដា ម៉ា​ណា​គុល ប្រធាន​សមាគមន៍​ផលិត​ស្រា​បៀ​ក្នុងប្រទេស​ថៃ​ដែល​បាន​ដឹកនាំ​អ្នកជំនាញ​ទាំង​អស់ពី​ជាង​១០​ប្រទេស​មកកាន់​រោងចក្រ ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​មានប្រសាសន៍ថា​៖ «​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្លាស់ប្តូរ​មុខមាត់​វិស័យ​ផលិត​ស្រា​បៀ​និង​ភេសជ្ជៈ​ក្នុងប្រទេស​កម្ពុជា តាមរយៈ​ការវិនិយោគ​លើ​គ្រឿងចក្រ និង​បច្ចេកវិទ្យា​ទំនើបៗ​ដើម្បី​ផលិត ផលិតផល​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​។ ដូច្នេះហើយ ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ផ្តល់​បទពិសោធន៍​ដ៏​ល្អ សម្រាប់​សិក្ខាកាម​ទាំងអស់ ក៏ដូចជា​ឱកាស​ក្នុងការ​រៀនសូត្រ​ពី​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​ផងដែរ​។​»


 
​លោក លាង ពៅ​(​ភី​ធើរ​) សមាជិក​ក្រុម​ប្រឹក្សា​ភិ​បាល​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឲ្យ​ដឹងថា​៖ «​រោងចក្រ​កាន់តែ​ធំ ការប្រើប្រាស់​គ្រឿងចក្រ​និង​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស​ក្នុង​ការផលិត​ស្រា​បៀ​និង​ភេសជ្ជៈ​ក៏​កាន់តែ​ទំនើប​។ ការធ្វើ​បច្ចុប្បន្នភាព​លើ​បច្ចេកវិទ្យា និង​គ្រឿងចក្រ​នេះហើយ​ដែលជា​កត្តា​អាច​ឲ្យ​ក្រុមហ៊ុន​ខ្មែរ​មួយ​នេះ​រក្សា​គុណភាព​អន្តរជាតិ​សម្រាប់​ផលិតផល​របស់ខ្លួន​»​។   


 
​ស្របពេល​ជាមួយគ្នា​នោះដែរ អគារ​បដិសណ្ឋារកិច្ច​នៅ​រោងចក្រ ខ្មែរ ប៊ែ​វើ​រី​ជី​ស ដ៏​ថ្មី​សន្លាង​ដែល​ទើបតែ​បញ្ចប់​ការសាងសង់​ក៏ត្រូវ​បាន​បើកទ្វារ​ទទួល​ស្វាគមន៍​សិក្ខាកាម​អន្តរជាតិ​ដែល​បានធ្វើ​ដំណើរ​មក​សិក្សា​ស្វែងយល់​ពី​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ជា​ភ្ញៀវ​ដំបូង​ផងដែរ​។ អគារ​នេះ​សាងសង់ឡើង​ដើម្បី​ត្រៀម​ស្វាគមន៍​សាធារណជន​ណា​ដែល​ចង់​មក​ធ្វើ​ទស្សនកិច្ច​រោងចក្រ ខ្មែរ ប៊ែ​វើ​រី​ជី​ស ចាប់ពី​ថ្ងៃនេះ​តទៅ​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com