អត្ថបទពាណិជ្ជកម្ម
មុខងារ Kids Home បំពាក់ជាមួយ Samsung Galaxy Tab A 2019 ធ្វើឱ្យកូនលោកអ្នកកាន់តែវៃឆ្លាត និងមានសុវត្ថិភាព
× ភ្នំពេញ ៖ ដូចយើងដឹងហើយថាបច្ចុប្បន្ននេះ បច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង ខណៈពេលដែលគ្រឿងឧបករណ៍អេឡិចត្រូនិក កំពុងក្លាយជាឧបករណ៍ដែលពេញនិយមបំផុត និងមានស្ទើរតែគ្រប់ផ្ទះ។ ជាពិសេសសម្រាប់កូនៗជាទីស្រឡាញ់ទាំងអស់តែម្តង។
យ៉ាងណាមិញឪពុកម្តាយ ឬអាណាព្យាបាលស្ទើរតែទាំងអស់ ក៏កំពុងតែមានការព្រួយបារម្ភផងដែរ ចំពោះបច្ចេកវិទ្យា និងគ្រឿងអេឡិចត្រូនិកទាំងនោះ។ ព្រួយបារម្ភ ក៏ព្រោះតែពួកគាត់មិនអាចគ្រប់គ្រង និងដឹងថា តើកូនៗរបស់ពួកគាត់ប្រើប្រាស់វាបានត្រឹមត្រូវក្នុងផ្លួវល្អបានកម្រិតណានោះទេ ហើយឪពុកម្ដាយខ្លាចក្រែងថា កូនៗនឹងអាចប្រើប្រាស់វាខុសបែបបទ។
ប៉ុន្តែចាប់ពីពេលនេះទៅ លោកអ្នកឈប់បារម្ភទៀត! ព្រោះមុខងារនៃកម្មវិធី Kids Home ដែលបំពាក់មកស្រាប់ក្នុង Samsung Galaxy Tab A 2019 អាចជួយលោកអ្នកក្នុងការគ្រប់គ្រង និងកំណត់ការកម្សាន្តដ៏មានសុវត្ថិភាពជូនបុត្រធីតារបស់លោកអ្នកផងដែរ។ ជាពិសេសមុខងារ Kids Home នេះ អាចធ្វើឱ្យកូនលោកអ្នកមានការរីកចម្រើនផ្នែកខួរក្បាល និងកាន់តែវៃឆ្លាតផ្នែកឌីជីថល (Digital Development) ក្នុងពេលវេលាកម្សាន្តរបស់ពួកគាត់ បន្ទាប់ពីការសិក្សាស្ទើរតែពេញមួយថ្ងៃ។
សរុបសេចក្តីមកកម្មវិធីមុខងារ Kids Home ដែលភ្ជាប់ជាមួយ Samsung Galaxy Tab A 2019 គឺជាកន្លែងនៃការកម្សាន្តដ៏មានសុវត្ថិភាព និងសប្បាយរីករាយបំផុត សម្រាប់បុត្រធីតារបស់លោកអ្នកក្នុងការភ្ជាប់ទំនាក់ទំនងទៅកាន់ពិភពលោកសម័យទំនើបនេះ។ ដូច្នេះលោកអ្នកប្រាកដជាមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការកម្សាន្ត និងប្រើប្រាស់គ្រឿងអេឡិចត្រូនិករបស់កូនៗជាទីស្រឡាញ់របស់លោកអ្នក។
«ពេលនេះខ្ញុំហ៊ានធានាថា Samsung Galaxy Tab A 2019 នេះជាជម្រើសTablet ដែលល្អបំផុតសម្រាប់លោកអ្នក និងក្រុមគ្រួសាររបស់អ្នក»។
សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅទស្សនាផលិតផលដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផលរបស់ សាមសុង ណាមួយ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com