អត្ថបទពាណិជ្ជកម្ម
​​​ស្ថានីយ៍​រថភ្លើង​ភ្នំពេញ នឹងត្រូវ​ជួសជុល ដើម្បី​កែប្រែ​មុខមាត់​ថ្មី
10, Jun 2019 , 6:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩)៖Train Square Co. Ltd., ដែលជា​ក្រុមហ៊ុន​មកពី​អាមេរិក និង​អឺរ៉ុប និង​ជា​ក្រុមហ៊ុន​ទទួលខុសត្រូវ លើ​ការជួស​ជូ​ល​ស្ថានីយ៍​រថភ្លើង​ទីក្រុង​ភ្នំពេញ បានប្រកាស​ជា​ផ្លូវការ​ថា ក្រុមហ៊ុន​នេះ​បាន​ឈានដល់​កិច្ចព្រមព្រៀង​សហប្រតិបត្តិ​ការជួលរ​យៈ​ពេល​វែង​មួយ ជាមួយ​ក្រុមហ៊ុន Royal Group និង​លោក គិត ម៉េង ដែលជា​អគ្គនាយក​របស់​ក្រុមហ៊ុន​។

​លោក Scott Bolls មេធាវី​ផ្នែក​ច្បាប់​អចលនទ្រព្យ និង​ការអភិវឌ្ឍ ហើយនឹង​ក្លាយជា​អ្នកដឹកនាំ​ដ៏​សំខាន់​លើ​គម្រោង​នេះ បាន​ឲ្យ​ដឹងថា​៖«​អគារ Royal Train Square គឺជា​គម្រោង​ថ្មី​ចុងក្រោយ​គេ​បំផុត ក្នុង​ទស្សនវិស័យ​របស់លោក គិត ម៉េង ក្នុងការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្លូវដែក​របស់​កម្ពុជា និង​រចនាសម្ព័ន្ធ​ពាក់ព័ន្ធ​របស់​ផ្លូវដែក មាន​ភាពទាន់សម័យ​។ ដែល​នេះ​គឺជា​ផ្នែក​មួយ ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ជាតិ​»​។ 
 

Royal Train Square នឹង​ក្លាយជា​អគារ​មួយ ក្នុងចំណោម​អគារ​ដែលមាន​ការអភិវឌ្ឍ​ថ្មី​ដ៏​គួរ​ឲ្យ​ទាក់ទាញ​បំផុត នៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្វាគមន៍​អ្នកដំណើរ​ដោយ​រថភ្លើង ទាំង​ទៅ ទាំង​មក ក៏ដូចជា​នឹង​ក្លាយជា​កន្លែង​ជួបជុំគ្នា​ថ្មី​មួយ ក្នុង​តំបន់​អាជីវកម្ម​ដែល​កំពុង​រីកចម្រើន​មួយ​នេះ​។ 

​អគារ​នេះ នឹងមាន​ទំហំ​ចំនួន​៣,០០០​ម៉ែត្រការ៉េ សម្រាប់​ការសាងសង់​ធ្វើជា​កន្លែង​ពាណិជ្ជកម្ម ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការសាងសង់​ហាង​ទំនើប​ផ្សេងៗ ហាង​កាហ្វេ ភោជនីយដ្ឋាន ធនាគារ ទូរ ATM ជាច្រើន និង​ជា​កន្លែង​សម្រាប់​ជួល​ធ្វើជា​ការិយាល័យ សម្រាប់​រៀបចំ​ព្រឹត្តិការណ៍ និង​កម្មវិធី​ពិ​ព័រ​ណ៌​ផ្សេងៗ​។ 

​ស្ថានីយ៍​រថភ្លើង​ក្រុងភ្នំពេញ ត្រូវបាន​សាងសង់ឡើង​ដោយ​អាជ្ញាធរ​អាណានិគម​បារាំង ក្នុង​ឆ្នាំ​១៩៣២ ខណៈដែល​ស្ថានីយ៍​មួយ​នេះ ទើបតែ​បាន​បំពេញ​ការសាងសង់​ខ្សែ​ផ្លូវដែក​របស់ខ្លួន ទៅកាន់​ខេត្តបាត់ដំបង កាល​ពេល​ថ្មីៗ​នេះ​។ 
 
​យោងតាម​លោក John Guiry ប្រធាន​ក្រុមហ៊ុន Royal Railways ស្ថានីយ៍​រថភ្លើង​នេះ ត្រូវបាន​ជួសជុល​ឡើងវិញ កាលពី​ឆ្នាំ​២០១២ ហើយ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ ស្ថានីយ៍​រថភ្លើង​ក្រុងភ្នំពេញ ក្រោម​ការគ្រប់គ្រង​រប​ស់​ក្រុមហ៊ុន Royal Railways បានដាក់​ឲ្យ​ដំណើរ​ជាធម្មតា​ឡើងវិញ នូវ​សេវា​ធ្វើដំណើរ​ដោយ​រថភ្លើង ទៅកាន់​ខេត្តកំពត ព្រះសីហនុ ពោធិ៍សាត់ និង​ប៉ោយប៉ែត ក៏ដូចជា​សេវា​ដឹកជញ្ជូន​ជា​ទៀងទាត់ ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ 

​លោក Bolls មានប្រសាសន៍ថា​៖ «​ស្របពេល​មានការ​រីកលូតលាស់ ក្នុង​តំបន់​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​រាជធានី​ភ្នំពេញ វា​ជា​ពេលវេលា​ដ៏​ត្រឹមត្រូវ ក្នុងការ​នាំយក​ស្ថានីយ៍​រថភ្លើង​មួយ​នេះ ទៅកាន់​សតវត្សរ៍​ទី​២១ ក្នុងនាម​ជា​គោលដៅ​មួយ​សម្រាប់​អ្នករស់នៅ​ទីក្រុង​ភ្នំពេញ និង​ភ្ញៀវទេសចរ ក្នុងការ​ទៅ​សម្រាកលំហែ នៅ​កន្លែង​ដែល​ពោរពេញ​ផាសុកភាព​មួយ​»​។ 

​លោក Bolls បាន​ប្រាប់​បន្តថា​៖ «​វា​នឹង​ច្របាច់​បញ្ចូល​គ្នា​យ៉ាង​ល្អឥតខ្ចោះ ជាមួយនឹង​ហាង​ជុំវិញ​នោះ ជាពិសេស​តំបន់​កណ្តាល​រាង​ការ៉េ​ដ៏​ស្រស់ស្អាត នៅ​ពីមុខ​ស្ថានីយ៍ ហើយ​យើង​ជឿជាក់ថា វា​នឹង​ក្លាយជា​កន្លែង​មួយ​ក្នុងចំណោម​កន្លែង​ដ៏​ពេញនិយម​បំផុត​ក្នុង​ទីក្រុង​នេះ ដើម្បី​ជួបជុំគ្នា និង​ទទួលទាន​អាហារ​ពេល​ល្ងាច​ដ៏​ឈ្ងុយឆ្ងាញ់ ទិញ​ទំនិញ និង​ជា​កន្លែង​រៀបចំ​ព្រឹត្តិការណ៍ ក៏ដូចជា​ពិ​ព័រ​ណ៌​ផ្សេងៗ​ដ៏​ពិសេស​តែមួយ ដែល​ផ្ទុយគ្នា​ស្រឡះ ទៅនឹង​រូបរាង​ដែល​យើង​ធ្លាប់​បានឃើញ​ពីមុន​»​។​

​គម្រោង​ជួសជុល​ឡើងវិញ មាន​ទឹកប្រាក់​៥​លាន​ដុល្លារ​អាមេរិក​មួយ​នេះ នឹង​ចាប់ផ្តើម​ដំណើរការ​ក្នុង​រយៈពេល​៣ ទៅ​៤​ខែ​ខាងមុខ​ទៀត ស្រប​ពេលដែល​ក្រុមហ៊ុន​ជា​អាជីវករ​ជួល​ជាច្រើន នឹង​តម្រង់​ជួរ​គ្នា ដើម្បី​ទទួលបាន​សិទ្ធិ​ធ្វើ​អាជីវកម្ម នៅ​ហាង​ផ្សេងៗ​ដែល​ត្រូវបាន​រចនា​យ៉ាង​ស្រស់ស្អាត​។  លោក Bolls បាន​បញ្ជាក់ថា​៖ «​យើង​គិតទុក​ជាមុន​រួចជាស្រេច ពី​អត្ថប្រយោជន៍​ដ៏​ពិសេស ដែល​បានមកពី​ក្រុមហ៊ុន​ក្នុងស្រុក និង​អន្តរជាតិ និង​ពិតជា​ចង់​ផ្សារភ្ជាប់​ក្នុងពេល​ឆាប់ៗ​នេះ ជាមួយនឹង​ក្រុមហ៊ុន​ជួល​ដ៏​សំខាន់​មួយ ដែល​អាច​ធ្វើការ​ជាមួយ​យើង ដើម្បី​ជួយ​បង្កើត​ចេញ​រូបរាង លើ​គម្រោង​ដែល​កំពុង​បន្ត​មួយ​នេះ​»​។ 

​គម្រោង​នេះ អនុវត្ត​យ៉ាង​យកចិត្តទុកដាក់ ស្របតាម​គម្រោង​រយៈពេល​វែង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ប្រែក្លាយ​រូបរាង​ស្ថានីយ៍​រថភ្លើង​របស់​កម្ពុជា​ទាំងស្រុង និង​ដើម្បីផ្តល់​សេវា​ផ្សេងៗ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ការធ្វើដំណើរ​ដោយ​ផ្លូវដែក ក្លាយជា​ជម្រើស​ប្រកបដោយ​អត្ថប្រយោជន៍​មួយ សម្រាប់​អ្នកដំណើរ​។ 

​លោក Simon Griffiths នាយក​ផ្នែក​គ្រប់គ្រង​នៅ​ក្រុមហ៊ុន Urban Asset Solution ដែល​នឹង​ទទួលខុសត្រូវ​លើ​ការធ្វើ​ទីផ្សារ​ក្នុង​គម្រោង​នេះ ទៅកាន់​ក្រុមហ៊ុន​ជួល​សំខាន់ៗ  បាន​បញ្ជាក់ថា​៖«​ជា​លើក​ទី​១ សម្រាប់​ភ្ញៀវ​ដែល​ធ្វើដំណើរ​មកដល់​ទីក្រុង​នេះ ដោយ​រថភ្លើង​។ ស្ថានីយ៍​នេះ មិន​ធ្លាប់​ផ្តល់​ការស្វាគមន៍​ជាពិសេស​ពីមុនមក​ឡើយ​។ ជាមួយនឹង​ការអភិវឌ្ឍ​ឡើងវិញ​នេះ យើង​ចង់​ឲ្យ​ភ្ញៀវ​ទាំងអស់ ដឹង​ពី​កម្រិត​ដែល​ទីក្រុង​ភ្នំពេញ និង​ប្រទេស​កម្ពុជា បាន​អភិវឌ្ឍ ក៏ដូចជា មើលឃើញ​ពី​កម្រិត​ដែល​ការជួសជុល ប្រកបដោយ​ការយកចិត្តទុកដាក់ និង​ផ្តល់​អត្ថប្រយោជន៍​ខ្ពស់ អាចធ្វើ​ឡើង​ដោយ​ផ្អែកទៅលើ​សក្តានុពល របស់​អគារ​ជា​បេតិកភណ្ឌ​ដ៏​ស្រស់ស្អាត​ជាច្រើន​របស់​យើង​»៕
 
​ដើម្បី​សាកសួរ​ព័ត៌មាន​ពី​ការជួល សូម​ទាក់ទង​ទៅកាន់​ក្រុមហ៊ុន The Mall Company តាមរយៈ​អ៊ី​ម៉ែ​ល [email protected] ឬ​តាមរយៈ​ទូរស័ព្ទ​លេខ​: 089 999 681 និង 093 999 621៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com