សណ្ឋាគារ​មួយ​នៅ​សៀមរាប ប្រើ​ស៊ីក្លូ ដើម្បី​ដឹក​ភ្ញៀវ​ទៅ​បន្ទប់​ស្នាក់នៅ និង​ជិះ​កម្សាន្ត​ក្នុង​ខេត្ត​
ជាតិ
រថយន្ត
សណ្ឋាគារ​មួយ​នៅ​សៀមរាប ប្រើ​ស៊ីក្លូ ដើម្បី​ដឹក​ភ្ញៀវ​ទៅ​បន្ទប់​ស្នាក់នៅ និង​ជិះ​កម្សាន្ត​ក្នុង​ខេត្ត​
11, Jun 2019 , 9:43 am        
រូបភាព
​សៀមរាប​៖ កញ្ញា មៀន ខាត់ណា ជា​អនុប្រធាន​ផ្នែក​ការិយាល័យ​ជួរមុខ នៃ​សណ្ឋាគារ MÉMOIRE Palace resort and spa ក្រុង​សៀមរាប​។ សណ្ឋាគារ​នេះ អភិរក្ស​វត្ថុ​បុរាណ​ដូចជា​ម៉ាញេ រថយន្ដ និង​ស៊ីក្លូ​ជាដើម​។ មិនមែន​មានតែ​រាជធានី​ភ្នំពេញ​ទេ ដែលមាន​ស៊ីក្លូ​ដឹក​ភ្ញៀវទេសចរ  នៅ MÉMOIRE Palace ខេត្តសៀមរាប  ក៏មាន​ស៊ីក្លូ​ដែរ ដើម្បី​ដឹក​ភ្ញៀវ​អតិថិជន​។ តាម​ការអះអាង​របស់​កញ្ញា មៀន ខាត់ណា ស៊ីក្លូ​ដែល​ប្រើ​សម្រាប់​ដឹក​ភ្ញៀវ​មាន​ចំនួន ១០ ហើយ​ជា​ប្រភេទ​ស៊ីក្លូ ដែល​សល់​ពី​ជំនាន់​ដើម​មក (​ឆ្នាំ​១៩៣៦ ពណ៌​ខ្មៅ​)​។

 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស​រវាង នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​កញ្ញា មៀន ខាត់ណា ដូចតទៅ​៖ 



 
​សូមបញ្ជាក់ថា ពាក្យ​«​ស៊ីក្លូ​» ជា​ពាក្យ​ដែល​ខ្មែរ​ខ្ចី​ពី​ភាសា​បារាំង ពាក្យ cyclo(-pousse) ឯ​បារាំង ខ្ចី​ពី​ភាសា​ក្រិ​ក ពាក្យ κύκλος មានន័យថា​កង់​៕
 










Tag:
 ស៊ីក្លូ​
 ​យានជំនិះ​
 ​យានយន្ត​
 ​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម