ជាតិ
រថយន្ត
សណ្ឋាគារមួយនៅសៀមរាប ប្រើស៊ីក្លូ ដើម្បីដឹកភ្ញៀវទៅបន្ទប់ស្នាក់នៅ និងជិះកម្សាន្តក្នុងខេត្ត
× សៀមរាប៖ កញ្ញា មៀន ខាត់ណា ជាអនុប្រធានផ្នែកការិយាល័យជួរមុខ នៃសណ្ឋាគារ MÉMOIRE Palace resort and spa ក្រុងសៀមរាប។ សណ្ឋាគារនេះ អភិរក្សវត្ថុបុរាណដូចជាម៉ាញេ រថយន្ដ និងស៊ីក្លូជាដើម។ មិនមែនមានតែរាជធានីភ្នំពេញទេ ដែលមានស៊ីក្លូដឹកភ្ញៀវទេសចរ នៅ MÉMOIRE Palace ខេត្តសៀមរាប ក៏មានស៊ីក្លូដែរ ដើម្បីដឹកភ្ញៀវអតិថិជន។ តាមការអះអាងរបស់កញ្ញា មៀន ខាត់ណា ស៊ីក្លូដែលប្រើសម្រាប់ដឹកភ្ញៀវមានចំនួន ១០ ហើយជាប្រភេទស៊ីក្លូ ដែលសល់ពីជំនាន់ដើមមក (ឆ្នាំ១៩៣៦ ពណ៌ខ្មៅ)។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញស្តាប់កិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងកញ្ញា មៀន ខាត់ណា ដូចតទៅ៖
សូមបញ្ជាក់ថា ពាក្យ«ស៊ីក្លូ» ជាពាក្យដែលខ្មែរខ្ចីពីភាសាបារាំង ពាក្យ cyclo(-pousse) ឯបារាំង ខ្ចីពីភាសាក្រិក ពាក្យ κύκλος មានន័យថាកង់៕
Tag:
ស៊ីក្លូ
យានជំនិះ
យានយន្ត
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com