ជាតិ
សង្គមជាតិ
សមត្ថកិច្ច​កម្ពុជា ទទួលបាន​ការបណ្ដុះបណ្ដាល​ផ្នែក​ស៊ើបអង្កេត​បទល្មើស​ឃាតកម្ម
11, Jun 2019 , 2:10 pm        
រូបភាព
​អង្គការ​ការពារ​កុមារ CUP បាន​បើក​វគ្គ​សិក្សារ​មួយ​ស្តីពី «​ការស៊ើបអង្កេត​បទល្មើស​មនុស្សឃាត​» ដល់​សមត្ថកិច្ច​កម្ពុជា ដើម្បី​ពង្រឹងសមត្ថភាព​បន្ថែម​លើ​ការងារ​ស៊ើបអង្កេត​បទល្មើស​ឃាតកម្ម និង​បច្ចេកទេស​កោសល្យវិច័យ ក្នុងការ​ដោះស្រាយ​បទល្មើស​ដែល​បានកើត​ឡើង​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​អង្គការ​ការពារ​កុមារ CUP​។

 
​សិក្ខាសាលា​នេះ​មាន​រយៈពេល​១០​ថ្ងៃ ដែលមាន​ការចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​មន្ត្រី​បរទេស​ជាច្រើនរូប ដែលមាន​ជំនាញ​ឯកទេស​លើ​បទល្មើស​មនុស្សឃាត កោសល្យវិច័យ និង​ច្បាប់ ទៅដល់​មន្ត្រីនគរបាល​ជាតិ​កម្ពុជា កងរាជអាវុធហត្ថ និង​ព្រះរាជអាជ្ញា​មួយចំនួន ដែលមាន​ភារកិច្ច​ខាង​ស៊ើបអង្កេត​លើ​បទល្មើស​។ 
 
​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា លោក James McCabe នាយក​ប្រតិបត្តិ​នៃ​អង្គការ​ការពារ​កុមារ បាន​លើកឡើងថា នេះ​គឺជា​ឪ​កាស​ដ៏​ល្អ​មួយ​សម្រាប់​សិក្ខាកាម​ទាំងអស់ ក្នុងការ​ទទួលបាន​នូវ​ចំណេះដឹង​ថ្មីៗ និង​បទពិសោធ ដោយផ្ទាល់​ពី​អ្នកជំនាញ​អន្តរជាតិ​ជាច្រើនរូប ដែលមាន​បទពិសោធ​ជាច្រើន​ឆ្នាំ និង​បច្ចេកទេស​ទំនើប​លើ​ផ្នែក​ស៊ើបអង្កេត​បទល្មើស​ឃាតកម្ម​។​
 
​លោក អ៊ិន បូរ៉ា អគ្គ​ស្នងការរង​នគរបាលជាតិ បាន​អរគុណ​អង្គភាព​ការពារ​កុមារ CPU នៃ​អង្គភាព​មូលនិធិ​កុមារ​កម្ពុជា ដែល​បាន​បង្កើត​វគ្គ​បំប៉ន​នេះ​ឡើងដល់​មន្ត្រី​កម្ពុជា ក្នុងការ​ពង្រឹង​ការងារ​ទប់ស្កាត់​បទល្មើស​។ លោក​ក៏បាន​ស្នើ​ដល់​សិក្ខាកាម​ទាំងអស់ ឲ្យ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​លើ​ការងារ​ជំនាញ​ឲ្យ​បានល្អ ព្រមទាំង​សិក្សា​បន្ថែម​ពី​រៀមច្បង​ចាស់ៗ ដែលមាន​បទពិសោធ​ច្រើន និង​ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ​៕
 

Tag:
 នគរបាលជាតិ​
  CUP
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com