អត្ថបទពាណិជ្ជកម្ម
តោះ! មកដឹងការរចនាពណ៌ដ៏ប្រណិតនៃ OPPO F11 Pro ទាំងបីនេះ
× ភ្នំពេញ៖ បន្ទាប់ពីបានបង្ហាញខ្លួននៅលើទីផ្សារកម្ពុជាមិនទាន់បានប៉ុន្មានខែផង ស្រាប់តែត្រកូល F របស់ OPPO ទាំងបីគ្រឿងនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ទូរសព្ទទូទៅថា ជាទូរសព្ទដែលមានពណ៌សម្បុរទាក់ទាញ និងស៊ីវីល័យ។ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀតនោះ គឺ OPPO F11 Pro ម៉ូឌែលចុងក្រោយ ដែលមានពណ៌ Thunder Black , Aurora Green បានបង្ហាញខ្លួនជាថ្មីម្តងទៀត ក្នុងទំហំ ROM 128GB ជាមួយនឹងសមាជិកពណ៌ថ្មី OPPO F11 Pro Waterfall Gray ដ៏ស្រស់ស្អាតថែមទៀតផង។
ជាការពិតណាស់ ប្រសិនបើយើងក្រឡេកមើលពីភាពស្រស់ស្អាតផ្នែកខាងក្រោយរបស់ OPPO F11 Pro ដែលមានពណ៌ Thunder Black ជាពណ៌កំពុងតែពេញនិយមខ្លាំងនោះ គេប្រាកដជាឃើញពណ៌ ដែលបានរចនាឡើងបែប 3D Triple-Color Gradient ដែលមានន័យថាពណ៌បីរួមបញ្ជូលគ្នា ដោយក្នុងនោះរួមមានពណ៌ស្វាយ ពណ៌ខៀវក្រម៉ៅ និងពណ៌ខ្មៅរលោង បែប Nano Printing ដំបូងគេបង្អស់ក្នុងវិស័យទូរសព្ទ ដែលធ្វើឲ្យម៉ូឌែលនេះ កាន់តែលេចធ្លោខ្លាំងតែម្តង។
ចំណែក OPPO F11 Pro ពណ៌ Aurora Green វិញ បានបង្កើតឡើងដោយការរចនាពណ៌បែប Dual Color Gradient ដែលជាការរួមបញ្ជូលគ្នានូវពណ៌ចំនួន២កើតចេញពីពណ៌ដ៏ពិសេសនៃពន្លឺរន្ទះ នាពេលយប់បែបក្រម៉ៅ និងពណ៌បៃតង ដែលចេញពីរស្មីចែងចាំងនៅតំបន់ប៉ូល ដោយហាក់ដូចជាចង់បង្ហាញពីផ្នត់គំនិតប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់អ្នករចនាដូច្នោះដែរ។ រីឯ OPPO F11 Pro ពណ៌ Waterfall Gray វិញ គឺកាន់តែអស្ចារ្យទៀតហើយ ព្រោះវាជាការច្របាច់បញ្ជូលគ្នា រវាងពណ៌ស្វាយស្រាល បែកពណ៌ស និងមានពន្លឺចែងចាំង ប្រដេញគ្នាបន្តិច ហើយកាន់តែទាក់ទាញសម្រាប់សុភាពនារីគ្រប់រូប។
តាមការសង្កេតរបស់យើងខ្ញុំកន្លងមកឃើញថា OPPO ជាក្រុមហ៊ុនទូរសព្ទដៃដែលតែងតែគិតគូរ ពីការរចនារូបរាងខាងក្រៅប្រកបដោយភាពច្នៃប្រឌិត និងកាន់តែស្រស់ស្អាតពីស៊េរីមួយ ទៅស៊េរីមួយទៀត ។ជាក់ស្តែង OPPO F11 Pro ជាប្រភេទស្មាតហ្វូនស៊េរី F ដែលមានសម្រស់ទាក់ទាញ និងកាន់តែថ្លៃថ្នូរ នៅពេលដែលលោកអ្នកបានកាន់ក្នុងដៃ នឹងរឹតតែធ្វើឲ្យលោកអ្នកកាន់តែមានភាព High Show មួយកម្រិតបន្ថែមទៀត។ លើកនេះវាមិនត្រឹមតែមកជាមួយនឹងទំហំ ROM 128GB ធំទេ តែវាថែមទាំងមានបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 និងបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost កាមេរ៉ាបង្កប់ខ្លួនចំកណ្តាល និងកាមេរ៉ាក្រោយភ្លោះ48MP+5MP ផងដែរ។ វាត្រូវបានគេចាត់ទុកថា ជាអ្នកជំនាញថតរូបនៅទីងងឹត ងាយស្រួលក្នុងការលេងហ្គេមអនឡាញ និងការថតរូបភាពសន្លឹក រូបភាពវីដេអូ និងការក្សាទុកកម្មវិធីផ្សេងៗបានយ៉ាងរលូន ក្នុងតម្លៃត្រឹមតែ 359$ សម្រាប់ OPPO F11 Pro ទាំងបីពណ៌ Thunder Black , Aurora Green, Waterfall Gray ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com