អត្ថបទពាណិជ្ជកម្ម
តោះ​! មក​ដឹង​ការ​រចនា​ពណ៌​ដ៏​ប្រណិត​នៃ OPPO F11 Pro ទាំងបី​នេះ​
11, Jun 2019 , 3:29 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ បន្ទាប់ពី​បានបង្ហាញ​ខ្លួន​នៅលើ​ទីផ្សារ​កម្ពុជា​មិនទាន់បាន​ប៉ុន្មាន​ខែ​ផង ស្រាប់តែ​ត្រកូល F របស់ OPPO ទាំងបី​គ្រឿង​នេះ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​អ្នកប្រើប្រាស់​ទូរ​សព្ទ​ទូទៅ​ថា ជា​ទូរ​សព្ទ​ដែលមាន​ពណ៌​សម្បុរ​ទាក់ទាញ និង​ស៊ីវីល័យ​។ អ្វីដែល​កាន់តែ​អស្ចារ្យ​ជាងនេះទៅទៀត​នោះ គឺ OPPO F11 Pro ម៉ូ​ឌែ​ល​ចុងក្រោយ ដែលមាន​ពណ៌ Thunder Black , Aurora Green បានបង្ហាញ​ខ្លួន​ជាថ្មី​ម្តងទៀត ក្នុង​ទំហំ ROM 128GB ជាមួយនឹង​សមាជិក​ពណ៌​ថ្មី OPPO F11 Pro Waterfall Gray ដ៏​ស្រស់ស្អាត​ថែម​ទៀតផង​។
 
​ជាការ​ពិតណាស់ ប្រសិនបើ​យើង​ក្រឡេកមើល​ពី​ភាពស្រស់ស្អាត​ផ្នែក​ខាងក្រោយ​របស់ OPPO F11 Pro ដែលមាន​ពណ៌ Thunder Black ជា​ពណ៌​កំពុងតែ​ពេញនិយម​ខ្លាំង​នោះ គេ​ប្រាកដជា​ឃើញ​ពណ៌ ដែល​បាន​រចនា​ឡើង​បែប 3D Triple-Color Gradient ដែល​មានន័យថា​ពណ៌​បី​រួម​ប​ញ្ជូ​ល​គ្នា ដោយ​ក្នុងនោះ​រួមមាន​ពណ៌​ស្វាយ ពណ៌​ខៀវ​ក្រ​ម៉ៅ និង​ពណ៌​ខ្មៅ​រលោង បែប Nano Printing ដំបូង​គេ​បង្អស់​ក្នុង​វិស័យ​ទូរ​សព្ទ ដែល​ធ្វើ​ឲ្យ​ម៉ូ​ឌែ​ល​នេះ កាន់តែ​លេចធ្លោ​ខ្លាំង​តែម្តង​។ 


 
​ចំណែក OPPO F11 Pro ពណ៌ Aurora Green វិញ បាន​បង្កើតឡើង​ដោយ​ការ​រចនា​ពណ៌​បែប Dual Color Gradient ដែលជា​ការរួម​ប​ញ្ជូ​ល​គ្នា​នូវ​ពណ៌​ចំនួន​២​កើតចេញពី​ពណ៌​ដ៏​ពិសេស​នៃ​ពន្លឺ​រន្ទះ នាពេល​យប់​បែប​ក្រ​ម៉ៅ និង​ពណ៌​បៃតង ដែល​ចេញពី​រស្មី​ចែងចាំង​នៅ​តំបន់​ប៉ូល ដោយ​ហាក់ដូចជា​ចង់បង្ហាញ​ពី​ផ្នត់គំនិត​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​របស់​អ្នក​រចនា​ដូច្នោះ​ដែរ​។ រីឯ OPPO F11 Pro ពណ៌ Waterfall Gray វិញ គឺ​កាន់តែ​អស្ចារ្យ​ទៀតហើយ ព្រោះ​វា​ជាការ​ច្របាច់​ប​ញ្ជូ​ល​គ្នា រវាង​ពណ៌​ស្វាយ​ស្រាល បែក​ពណ៌​ស និង​មាន​ពន្លឺ​ចែងចាំង ប្រដេញ​គ្នា​បន្តិច ហើយ​កាន់តែ​ទាក់ទាញ​សម្រាប់​សុភាពនារី​គ្រប់រូប​។ 
 
​តាម​ការសង្កេត​របស់​យើងខ្ញុំ​កន្លងមក​ឃើញថា OPPO ជា​ក្រុមហ៊ុន​ទូរ​សព្ទ​ដៃ​ដែល​តែងតែ​គិតគូរ ពី​ការ​រចនា​រូបរាង​ខាងក្រៅ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​កាន់តែ​ស្រស់ស្អាត​ពី​ស៊េរី​មួយ ទៅ​ស៊េរី​មួយទៀត ។​ជាក់ស្តែង OPPO  F11 Pro ជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​ស៊េរី F ដែលមាន​សម្រស់​ទាក់ទាញ និង​កាន់តែ​ថ្លៃថ្នូរ នៅពេលដែល​លោកអ្នក​បាន​កាន់​ក្នុង​ដៃ នឹង​រឹតតែ​ធ្វើ​ឲ្យ​លោកអ្នក​កាន់តែ​មាន​ភាព High Show មួយកម្រិត​បន្ថែមទៀត​។ លើក​នេះ​វា​មិន​ត្រឹមតែ​មក​ជាមួយនឹង​ទំហំ ROM 128GB ធំ​ទេ តែ​វា​ថែមទាំង​មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC 3.0 និង​បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost កាមេរ៉ា​បង្កប់ខ្លួន​ចំ​កណ្តាល និង​កាមេរ៉ា​ក្រោយ​ភ្លោះ​48MP+5MP ផងដែរ​។ វា​ត្រូវបាន​គេ​ចាត់ទុកថា ជា​អ្នកជំនាញ​ថតរូប​នៅ​ទី​ងងឹត ងាយស្រួល​ក្នុង​ការលេង​ហ្គេម​អន​ឡាញ និង​ការថត​រូបភាព​សន្លឹក រូបភាព​វីដេអូ និង​កា​រក្សាទុក​កម្មវិធី​ផ្សេងៗ​បាន​យ៉ាង​រលូន ក្នុងតម្លៃ​ត្រឹមតែ 359$ សម្រាប់ OPPO F11 Pro ទាំងបី​ពណ៌ Thunder Black , Aurora Green, Waterfall Gray ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com