អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart Axiata ផ្ដល់​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុងការ​ប្រារព្ធ​ពិធី​គម្រប់​ខួប​១០​ឆ្នាំ​របស់ខ្លួន​
11, Jun 2019 , 4:10 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ - អ្នកដើរ​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប Aeon សែន​សុខ បានឈ្នះ​រង្វាន់​រាប់ពាន់​រង្វាន់ ពី​ក្រុមហ៊ុន Smart Axiata  កាលពី​ថ្ងៃទី ១០ ខែមិថុនា ក្នុងការ​ប្រារព្ធ​ពិធី​គម្រប់​ខួប​១០​ឆ្នាំ​របស់ខ្លួន​។
 
​អ្នកចូលរួម​ត្រូវ​បំបែក​ប៉េងប៉ោង​ចំនួន ២,០០០ ដើម្បី​ស្វែងរក​ខិត្តប័ណ្ណ​តូចៗ មក​ប្ដូរ​រង្វាន់​ពី​បញ្ជរ​ក្រុមហ៊ុន Smart ដើម្បី​ឈ្នះ​រង្វាន់​ដែលមាន​ដូចជា​អាវយឺត មួក កូន​បាស់ (Pleng Speaker) កាត​កោស​បញ្ចូល​លុយ​ស្មា​ត សំបុត្រ​កុន និង​ស្មា​ត​ហ្វូ​ន​ចំនួន ១០​រង្វាន់​។​


 
​សម្រាប់​អ្នក​ដែល​ឈ្នះ​រង្វាន់ ស្មា​ត​ហ្វូ​ន​ចំនួន ១០​រង្វាន់ ពួកគាត់​ត្រូវ​ស្វែងរក​រូបភាព​តារាចម្រៀង​និពន្ធ​បទ​ថ្មី របស់​ក្រុមហ៊ុន Smart ដូចជា​ក្រុម​តូច វណ្ណ ជេ​ស្ដា សូរិយា វណ្ណដា អេ​ដា ក្រុម​ក្មេង​ខ្មែរ ជី​ដេវីត ចិត្ត ក​ញ្ច​នា  ឡ​រ៉ា ម៉ម និង​អូន ដើម្បី​ទទួល​រង្វាន់ ពី​តារា​កិ​ត្ដិ​យស​ទាំង​១០​រូប​/​ក្រុម ក្នុង​ពិធី​គម្រប់​ខួប​១០​ឆ្នាំនេះ​ផ្ទាល់ លោកស្រី ជា សា​រ៉េ​ន មកពី​ខេត្តបាត់ដំបង ជា​អ្នក​មានសំណាង​ឈ្នះ​រង្វាន់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មួយគ្រឿង ពី​កម្មវិធី​នេះ បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់ខ្លួន​ថា​៖«​ថ្ងៃនេះ​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ដែល​ចាប់បាន​រង្វាន់​រូប Idol  ដែល​ខ្ញុំ​ស្រលាញ់​យូរហើយ និង​ចូលចិត្ត​ស្ដាប់​បទ​ចម្រៀង​គាត់​ណាស់​។ ខ្ញុំ​អត់​បាន​ចូលទៅក្នុង​ហ្វូងមនុស្ស​ចាប់​ប៉េងប៉ោង​ទេ​ដំបូង តែ​ខ្ញុំ​រើស​ពីក្រោម​ជើង​បងៗ​មក​វាយ​។ ថ្ងៃនេះ គ្រាន់តែ​មក​ដើរលេង​ធម្មតា​តែ​ឃើញ Idol ក៏​ចូលមក​មើល ហើយ​សប្បាយចិត្ត​មែនទែន ដែលមាន​សំណាង​ឈ្នះ​រង្វាន់​ពី​ការ​ប្រារព្ធ​ពិធី​គម្រប់​ខួប​១០​ឆ្នាំ របស់​ក្រុមហ៊ុន​ស្មា​ត​។  ខ្ញុំ​សូម​ជូនពរ​ក្រុមហ៊ុន ឲ្យ​រីកចម្រើន​ទៅមុខ​រហូត និង​គ្មាន​ការរអាក់រអួល និង​ទទួលបាន​អតិថិជន​កាន់តែ​ច្រើនឡើងៗ​»​។ 
 
​ក្រៅពី​ការផ្ដល់​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នេះ អ្នកដើរ​ទិញ​ទំនិញ ក៏បាន​ចូល​លេង​ហ្គេម​កម្សាន្ត​ផ្សេងៗ និង​រីករាយ​ជាមួយ​ការសម្ដែង​របស់​ក្រុម​តូច (Small World Small Band) អេ​ដា (Adda Angel) និង​ជី​ដេវីត (G-Davit) ផងដែរ​។ 
 
​ក្រុមហ៊ុន Smart បាន​បញ្ជាក់ថា ខ្លួន​កំពុង​រៀបចំ​ព្រឹត្តិការណ៍​ពិសេសៗ​ជាច្រើន អំឡុង​ខួប​លើក​ទី ១០​ឆ្នាំ​របស់ខ្លួន ក្នុងឆ្នាំនេះ ដែល​ក្នុងនោះ​មានដូចជា ការផ្ដល់​រង្វាន់ iPhone XR តាម​រោងភាពយន្ត​ចំនួន​២​រង្វាន់ និង​តាម​ការបញ្ចូល​ទឹកប្រាក់​តាម​អ៊ីនធឺណិត​ចំនួន​១០​រង្វាន់ ជា​រៀងរាល់ខែ ក្នុង​ឆ្នាំ​២០១៩ ដើម្បី​ថ្លែងអំណរគុណ ចំពោះ​អតិថិជន​របស់ខ្លួន ចំពោះ​ការគាំទ្រ​ដ៏​ស្មោះស្ម័គ្រ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន Smart ក្លាយជា​ប្រតិ​ប​ត្ត​ករ​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម និង​កម្មវិធី​ថ្មីៗ ពី​ក្រុមហ៊ុន ​Smart Axiata សូម​ចូលទៅ​កាន់​ទំព័រ Facebook របស់ Smart តាមរយៈ www.facebook.com/SmartAxiata  ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com